ព័ត៌មាន

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung បញ្ជាក់ថា ហ្វាប់ប្លេត Galaxy Note 8 នឹងបង្ហាញខ្លួននៅខែសីហាខាងមុខនេះ

ខណៈពេលដែលវាមានពាក្យចចាមអារ៉ាមជាច្រើនដែលបញ្ជាក់ថា ហ្វាប់ប្លេត Galaxy Note 8 នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយនេះ ឥឡូវនេះក្រុមហ៊ុនបញ្ជាក់ជាផ្លូវការហើយថាហ្វាប់ប្លេតនេះនឹងបង្ហាញខ្លួននៅខែសីហា។ ការបញ្ជាក់នេះគឺទទួលបានពីអគ្គនាយករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ផ្នែក Mobile Communications លោក Gao Dongzhen ។

image

លោក Gao Dongzhen បញ្ជាក់ថា ហ្វាប់ប្លេតនេះនឹងប្រកាសបង្ហាញខ្លួននៅចុងខែសីហាខាងមុខនេះ (ពាក្យចចាមអារ៉ាមខ្លះបញ្ជាក់ថានៅថ្ងៃទី 23 ខែសីហា)។ នាយកប្រតិបត្តិនេះក៏បង្ហាញអំពីកាលបរិច្ឆេទនៃការដាក់លក់ហ្វាប់ប្លេតនេះផងដែរគឺនៅដើមខែកញ្ញាខាងមុខនេះនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិច កូរ៉េ និងចក្រភពអង់គ្លេស។ សម្រាប់ទីផ្សារផ្សេងទៀតនោះគឺត្រូវរង់ចាំរហូតដល់ទៅខែតុលា៕