ព័ត៌មាន

Sony Xperia XA1 មានតម្លៃថោកជាងការបង្ហាញដំបូងចំនួន 50 ដុល្លារ

ក្រុមហ៊ុន Sony បានដាក់បង្ហាញស្មាតហ្វូន Sony Xperia XA1 នៅសហរដ្ឋអាមេរិចជាផ្លូវការកាលពីដើមខែនេះ។ ក្នុងថ្ងៃដាក់បង្ហាញស្មាតហ្វូននេះគេប្រកាសដាក់លក់ក្នុងតម្លៃ 399 ដុល្លារ ប៉ុន្តែពេលនេះ ក្រុមហ៊ុនប្រកាសដាក់លក់ Sony Xperia XA1 មានតម្លៃថោកជាងមុន 50 ដុល្លារ។

តម្លៃពីមុន 399 ដុល្លារ ប៉ុន្តែពេលនេះនៅសល់តែតម្លៃ $349.99។

image 

ស្មាតហ្វូន Sony Xperia XA1 បំពាក់អេក្រង់ទំហំ 6 អ៊ីង ប្រើអង្គគណនា Android Nougat ។ XA1​ នាំមកជាមួយប្រព័ន្ធខួរក្បាល octa-core MediaTek Helio P20 ភ្ជាប់រ៉េមទំហំ 4 GB។​ ស្មាតហ្វូននេះ ភ្ជាប់កាមេរ៉ាក្រោយទំហំ 23 MP និងកាមេរ៉ាមុខទំហំ 16 MP ជាមួយអង្គប្រតិបត្តិការ OIS។

image

ស្មាតហ្វូន Sony Xperia XA1 មានព័ណ៌ជាច្រើនឲ្យជ្រើសរើសដូចជា៖ ស ខ្មៅ មាស ផ្កាឈូក។ ស្មាតហ្វូននេះមានលក់នៅហាងល្បីៗនៅអាមេរិចដូចជា៖ AT&T, T-Mobile, Cricket។