ឥឡូវនេះ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A Series និងថេប្លេត TAB E កំពុងតែធ្វើតេស្តទៅលើប្រព័ន្ធប្រតិបត្តិការ Android Nougat ហើយ។ ស្មាតហ្វូនទាំងនេះរួមមាន Galaxy A8, A9 Pro, Tab E 8.0 និង Tab E 9.7 ដែលនឹងដំណើរការ Android 7.0 ក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រសិនបើការតេស្តនេះដំណើរការដោយរលូននោះ ការអាប់ឌែតនឹងអាចចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចដឹងថាយ៉ាងហោចណាស់វាក៏ចំណាយពេលវេលា 2 ទៅ 3 ខែដើម្បីអាចដំណើរការ Android Nougat បាន៕