ព័ត៌មាន

Google App ទម្លាយថា ប្រព័ន្ធប្រតិបត្តិការ Android 8.1 គឺជា OS ជំនាន់បន្ទាប់

ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ទើបតែប្រកាសបង្ហាញវត្តមានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ហើយប្រព័ន្ធប្រតិបត្តិការនេះទើបតែដាក់ដំណើរការនៅលើស្មាតហ្វូន Nexus និង Pixel ។ តើជំនាន់បន្ទាប់របស់ OS នេះគឺជាអ្វី? ប្រព័ន្ធប្រតិបត្តិការ Android 8.1 គឺជា OS ជំនាន់បន្ទាប់។

image

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Google ទើបតែប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ Android 7.0 បន្ទាប់មកគឺ Android 7.1 ។ ឥឡូវនេះ ក្រុមហ៊ុន Google បញ្ចេញនូវ Android 8.0 ហើយ OS ជំនាន់បន្ទាប់គឺ Android 8.1 ។ OS ជំនាន់បន្ទាប់នេះគឺដាក់ដំណើរការនៅក្នុងខែតុលាខាងមុខនេះ៕