ព័ត៌មាន

ក្រុមហ៊ុន Samsung នឹងបង្កើតនូវកាមេរ៉ាផ្ទាល់ខ្លួនកម្រិត 1,000 fps ដើម្បីប្រកួតប្រជែងជាមួយ Sony

ក្រុមហ៊ុនបច្ចេកវិទ្យា Sony គឺជាក្រុមហ៊ុនដំបូងបំផុតដែលសាងសង់នូវកាមេរ៉ា Motion Eye នៅលើស្មាតហ្វូនស៊េរីថ្មី Xperia XZ Premium និង XZs ។ ក្រុមហ៊ុន Samsung Semiconductors កំពុងតែត្រៀមបង្កើតនូវកាមេរ៉ាស្រដៀងគ្នាដែរនៅក្នុងខែវិច្ឆិកាហើយវាក៏ត្រៀមនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S ជំនាន់បន្ទាប់។

image

សារៈសំខាន់នៃកាមេរ៉ាថ្មីនេះគឺវាអាចថតនៅក្នុងកម្រិត 1,000 fps ភ្ជាប់ជាមួយមុខងារ Slow-Motion ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រើប្រាស់នូវបន្ទះឈីបពីរដែលប្រើប្រាស់ DRAM ដែលមានសមត្ថភាពខ្លាំងក្លា។ ស្មាតហ្វូន Galaxy S0 នឹងភ្ជាប់ជាមួយនឹង Sensors នេះដែលអាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Sony បានថែមទៀត៕