ព័ត៌មាន

ប្រព័ន្ធជំនួយការឆ្លាតវៃ Bixby Digital Assistant របស់ Samsung ឥឡូវនេះដំណើរការនៅក្នុងប្រទេសឥណ្ឌា

ប្រព័ន្ធជំនួយការឆ្លាតវៃ Bixby Digital Assistant របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចាប់ផ្តើមបង្ហាញខ្លួននៅលើស្មាតហ្វូន Samsung Galaxy S8 មុនគេនៅក្នុងប្រទេសកូរ៉េខាងត្បូង និងក្រោយមកទៅដល់សហរដ្ឋអាមេរិច។ កាលពីខែមុននេះ ក្រុមហ៊ុន Samsung ចាប់ផ្តើមបញ្ចេញនូវប្រព័ន្ធ Bixby Voice នៅជុំវិញពិភពលោក។

image

ឥឡូវនេះ ប្រព័ន្ធជំនួយការឆ្លាតវៃនេះបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌាហើយ។ ក្រុមហ៊ុន​ Samsung បញ្ជាក់ថា Bixby Voice អាចស្គាល់នូវសំឡេងរបស់ជនជាតិឥណ្ឌា៕