ព័ត៌មាន

ស្មាតហ្វូន Huawei Mate 10 Pro ឥឡូវនេះដាក់លក់ហើយនៅក្នុងចក្រភពអង់គ្លេស!

ការដាក់លក់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 10 Pro ចាប់ផ្តើមហើយនៅថ្ងៃនេះ ហើយស្មាតហ្វូននេះអាចរកទិញបានតាមរយៈក្រុមហ៊ុនចែកចាយ Three, Clove និង Vodafone ។ ស្មាតហ្វូននេះដាក់លក់ជាផ្លូវការនៅថ្ងៃទី 20 ខែវិច្ឆិកានេះតទៅ។

image

ក្រុមហ៊ុន Vodafone នឹងផ្តល់ជូននូវនាឡិកាឆ្លាតវៃ Huawei Watch 2 ផងដែរសម្រាប់អតិថិជន 1000 នាក់ដំបូងដែលបានកម្មង់ទិញស្មាតហ្វូន Huawei Mate 10 Pro នេះ។ សម្រាប់ក្រុមហ៊ុន​ Three មានផ្តល់ជូននូវ Huawei Band 2 Pro និង Love2Shop Voucher ផងដែរ៕