ព័ត៌មាន

ស្មាតហ្វូន Nokia ស៊េរីថ្មី (TA-1062 និង TA-1077) ទទួលវិញ្ញាបនបត្រនៅក្នុងប្រទេសចិន

ស្មាតហ្វូនស៊េរីថ្មីម៉ាក Nokia ចំនួន 2 ស៊េរីម៉ូដែលទើបតែទទួលនូវវិញ្ញាបនបត្រនៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះត្រូវគេដឹងថាមានលេខកូដ TA-1062 និង TA-1077 ប៉ុន្តែលក្ខណៈសម្បត្តិ និងឈ្មោះរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។

image

image

image

យ៉ាងណាមិញ យើងអាចដឹងតែលក្ខណៈសម្បត្តិខ្លះៗរបស់ស្មាតហ្វូនតាមរយៈលេខកូដរបស់វា។ ប៉ុន្តែវាពិបាកក្នុងការកំណត់ថាជាមួយណានោះ។ សម្រាប់ស្មាតហ្វូន Nokia 6 (2018) ក៏ទើបតែបង្ហាញខ្លួននៅលើគេហទំព័ររបស់ចិន TENAA ផងដែរ។