ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Note 8 ចាប់ផ្តើមទទួលការអាប់ឌែតថ្មីនៅតំបន់អ៊ឺរ៉ុប ខណៈ Galaxy C7 ទទួល Patch សម្រាប់ខែធ្នូ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចាប់ផ្តើមបញ្ចេញនូវការអាប់ឌែតថ្មីសម្រាប់ស្មាតហ្វូន Galaxy Note 8 នៅក្នុងតំបន់អ៊ឺរ៉ុបដែលមានទំហំ 820MB ដែលការអាប់ឌែតនេះមានការពង្រឹងទៅលើការធានាសុវត្ថិភាពនៅលើ Wi-Fi និងការជួសជុលទៅលើបញ្ហានៃ DeX ផងដែរ។

image

សម្រាប់ការធានាទៅលើសុវត្ថិភាពនៃប្រព័ន្ធ Wi-Fi គឺផ្តោតទៅលើ VPN អនុញ្ញាតឱ្យអ្នកធ្វើការ Encrypt នូវ Internet Traffic ដែលធ្វើឱ្យការប្រើប្រាស់នៅលើ Web កាន់តែមានសុវត្ថិភាពជាពិសេសនៅពេលដែលបើក Wi-Fi នោះ។ សម្រាប់ការផ្លាស់ប្តូរផ្សេងទៀតគឺនៅលើ Calendar, Gallery, Reminder និង Voice Recorder Apps ។

image

សម្រាប់ស្មាតហ្វូន Samsung Galaxy C7 ក៏ចាប់ផ្តើមទទួលនូវការអាប់ឌែតថ្មីនេះផងដែរផ្តោតទៅលើការជួសជុលបញ្ហានៅលើ Android សម្រាប់ខែធ្នូនេះ៕