ព័ត៌មាន

Bloomberg: ស្មាតហ្វូនស៊េរីថ្មី Galaxy S9 និង Galaxy S9+ នឹងបង្ហាញខ្លួននៅក្នុងខែមីនា

របាយការណ៍ចុងក្រោយបំផុតរបស់ Bloomberg បញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxy S9 នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកុម្ភៈខាងមុខនេះ ហើយស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងពេលមួយនៅក្នុងព្រឹត្តិការណ៍ Mobile World Congress នៅក្នុងទីក្រុងបាសេឡូណា។

image

នៅឆ្នាំនេះ ក្រុមហ៊ុន Samsung ហាក់ខុសប្លែកពីរាល់ឆ្នាំក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Galaxy S8 យឺតជាងពេលកំណត់ ប៉ុន្តែសម្រាប់ Galaxy S9 វិញត្រូវដឹងថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2018 ដែលនឹងធ្វើឡើងនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ។

Bloomberg និយាយថា ស្មាតហ្វូន Galaxy S9 និង S9+ នឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈ ហើយវានឹងដាក់លក់នៅប៉ុន្មានសប្តាហ៍ក្រោយ។ យើងឃើញរួចមកហើយថា លក្ខណៈប្លែករបស់ស្មាតហ្វូននេះទៅនឹងជំនាន់មុនគឺការប្រើផ្លាស់ប្តូរនូវទីតាំងរបស់ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់វា៕