ព័ត៌មាន

ស្មាតហ្វូនក្លែងក្លាយ VKworld S9 មកពីប្រទេសចិនមានរូបរាងដូចអ្វីដែលមនុស្សជាច្រើនកំពុងរំពុងទុកសម្រាប់ Galaxy S9

យើងធ្លាប់ដឹង និងលឺព័ត៌មានជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 និង Samsung Galaxy S9+ ហើយលោកអ្នកប្រហែលជាដឹងថាតើស្មាតហ្វូននេះមានរូបរាងបែបណាហើយនោះ។ នៅក្នុងរូបភាព Renders របស់ស្មាតហ្វូនស៊េរីថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងប្រទេសចិនទើបតែបង្ហាញនូវស្មាតហ្វូន Galaxy S9 ដែលមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅពីក្រោមប្រព័ន្ធកាមេរ៉ារបស់វា។

imageimage

ទូរស័ព្ទក្លែងក្លាយរបស់ Galaxy S9 គឺផលិតឡើងដោយក្រុមហ៊ុន VKworld ។ ស្មាតហ្វូននេះមានតម្លៃថោកជាងស្មាតហ្វូន Galaxy S9 ពិតប្រាកដហើយថាមពលថ្មរបស់វាគឺ 5000mAh ខណៈពេលដែលស៊ុមព័ទ្ធអេក្រង់របស់វាគឺស្តើងនិងកម្រិត 18:9 Aspect Ratio ។ ស្មាតហ្វូន VkWorld S9 នេះមានអេក្រង់ទំហំ 5.99 អ៊ីញទ្រទ្រង់នូវកម្រិតភាពច្បាស់ 2K ប្រើប្រាស់បន្ទះឈីប MediaTek Helio X30 រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។

image

ស្មាតហ្វូន VKworld S9 នេះនឹងមានតម្លៃប្រហែលជា $300 ហើយវានឹងដាក់លក់នៅក្នុងរដូវផ្ការីកខាងមុខនេះ៕