ព័ត៌មាន

ស្មាតហ្វូន Huawei Y9 (2018) បង្ហាញខ្លួនជាផ្លូវការ៖ ប្រព័ន្ធកាមេរ៉ាមុខក្រោយ ថាមពលថ្ម 4000mAh និងប្រព័ន្ធប្រតិបត្តិការ Oreo

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Y9 (2018) ដែលជាស្មាតហ្វូនថ្នាក់កណ្តាលនៅក្នុងប្រទេសថៃ។ ស្មាតហ្វូននេះគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន Mate 10 Lite ហើយវាក៏មានការរចនារូបរាងកាន់តែស្រស់ស្អាតថែមទៀត។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.93 អ៊ីញកម្រិត IPS LCD កម្រិត 18:9 Aspect ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Kirin 659, 3GB RAM, 32GB ROM និង microSD ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់កាមេរ៉ាខាងក្រោយទំហំ 16MP + 2MP និងកាមេរ៉ាខាងមុខ 13MP + 2MP ។

image

ស្មាតហ្វូននេះ Y9 (2018) ដំណើរការប្រព័ន្ធប្រតិបត្តិការ Android Oreo ហើយវាមានថាមពល 4000mAh ។ សម្រាប់តម្លៃ និងកាលបរិច្ឆេទរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ៕