ព័ត៌មាន

ការវាយប្រហារធំជាងគេបង្អស់ DDoS Attack (1.35 Tbs) ទៅលើវេបសាយ Github

នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ វេបសាយ Code Hosting ឈ្មោះថា GitHub ទទួលរងនូវការវាយប្រហារធំបំផុតមិនធ្លាប់មានពីមុនមកគឺ distributed denial of service (DDoS) attack ដែលមានចំនួនរហូតដល់ទៅ 1.35 Tbps ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ អ្នកវាយប្រហារមិនប្រើប្រាស់នូវ botnet network ណាមួយនោះទេ ជំនួសមកវិញហេគឃ័រប្រើប្រាស់នូវចំណុចរងគ្រោះរបស់ Memcached servers ដើម្បីធ្វើការវាយប្រហារ DDoS attack នេះ។

image

នៅដើមសប្តាហ៍នេះ យើងចេញនូវរបាយការណ៍មួយដែលបង្ហាញអំពីរបៀបដែលអ្នកវាយប្រហាររំលោភបំពានទៅលើ Memcached ដែលជាប្រព័ន្ធ Open-source ដ៏ពេញនិយមដែលមានការវាយប្រហារដោយ DDoS attack ចំនួន 51000 ដង។ ការវាយប្រហារនេះមានឈ្មោះថា Memcrashed ដែលអ្នកវាយប្រហារចាប់ផ្តើមវាយប្រហារទៅលើ Memcrashed server នៅលើផត 11211 ដោយប្រើប្រាស់នូវ IP address ក្លែងក្លាយដែលដូចគ្នាទៅនឹង IP របស់ជនរងគ្រោះនោះ។

ទោះបីជាការវាយប្រហារនេះមិនមែនជារឿងថ្មីក៏ដោយ ការវាយប្រហារនេះក៏ពាក់ព័ន្ធទៅនឹងមនុស្សរាប់ពាន់អ្នកដែលប្រើប្រាស់នៅលើ Memcached servers ។ ដើម្បីធ្វើការការវាយប្រហារនៅលើ Memcached servers នេះ អ្នកគ្រប់គ្រង Administrator អាចធ្វើការបិទទៅលើ UDP នៅលើផត 11211 ៕