ព័ត៌មាន

ទំព័រ Samsung Page បង្ហាញអំពីវត្តមានរបស់ស្មាតហ្វូន Galaxy J6

ចាប់តាំងពីខែកុម្ភៈរហូតមកទល់ពេលនេះ វាមានពាក្យចចាមអារ៉ាមអំពីស្មាតហ្វូន Samsung Galaxy J6 ជាច្រើន ប៉ុន្តែពេលនេះវាមានភស្តុតាងច្បាស់លាស់ដែលបង្ហាញថាស្មាតហ្វូន Galaxy J6 នឹងបង្ហាញខ្លួននៅពេលឆាប់ៗនេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែធ្វើការបង្ហោះនូវ Support Page របស់ខ្លួននៅលើវេបសាយសម្រាប់តំបន់មួយចំនួន។ នៅក្នុងលេខម៉ូដែល  India (SM-J600G)  និង Ukraine (SM-J600F) ហើយសម្រាប់ទីផ្សារនៅតំបន់អ៊ឺរ៉ុបខាងលិចគឺប្រើប្រាស់លេខកូដ  SM-J600FN ។

image

នៅក្នុង Support Page នេះមិនមានផ្តល់នូវព័ត៌មានលម្អិតអ្វីច្រើននោះទេ ប៉ុន្តែតាមការបញ្ជាក់របស់ FCC បង្ហាញថាស្មាតហ្វូន Galaxy J6 នឹងប្រើប្រាស់អេក្រង់  Infinity Display ជាមួយកម្រិត 18.5:9 aspect ratio  នៅលើអេក្រង់ទំហំ 5.6″  ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ microUSB និងរន្ធដោត 3.5 mm audio jack ដដែល។

image

តាមការបញ្ជាក់របស់ Geekbench ទម្លាយថា ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Exynos 7870 chipset រ៉េមផ្ទុកទិន្នន័យ 2GB និងប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ៕