ព័ត៌មាន

ស្មាតវ៉ច Huawei Watch 2 (2018) មានរូបរាងស្រដៀងគ្នាច្រើនទៅនឹងម៉ូដែលឆ្នាំ 2017

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវនាឡិកា Huawei Watch 2 (2018) ហើយលក្ខណៈសម្បត្តិរបស់វាគឺស្រដៀងគ្នាច្រើនទៅនឹងម៉ូដែលជំនាន់ទី 2 ផងដែរ។ សម្រាប់នាឡិកានេះប្រើប្រាសនូវបន្ទះឈីបថ្មី Qualcomm chipset  រ៉េមទំហំ 768MB និងម៉េមូរីទំហំ 4GB ផងដែរ។

image

image

នាឡិកាសម្រាប់ឆ្នាំ 2018 នេះនឹងមានអេក្រង់ទំហំ 1.2” AMOLED display (390 x 390 px) និងសេនស័រជាច្រើនដូចជា heart rate, capacitance, barometer, gyro, accelerometer, compass និង ambient light ។ សម្រាប់ថាមពលថ្ម  និង Wireless Connection គឺដូចម៉ូដែលជំនាន់មុនដែរ។ ស្មាតវ៉ចនេះប្រហែលជាមានពណ៌ផ្សេង​និងការប្រើប្រាស់នូវខ្សែនាឡិកាថ្មីផងដែរ៕