ព័ត៌មាន

តើពិតទេដែលស្មាតហ្វូន Samsung Galaxy Note 9 នឹងបង្ហាញខ្លួននៅថ្ងៃទី 9 ខែសីហាខាងមុខនេះ?

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីនៅថ្ងៃនេះ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 9 នឹងបង្ហាញខ្លួននៅថ្ងៃទី 9 ខែសីហាខាងមុខនេះ។ ស្មាតហ្វូននេះគឺមានការប្រកាសលឿនជាងស្មាតហ្វូន Samsung Galaxy Note 8 ដល់ទៅ 2 សប្តាហ៍។

image

ស្មាតហ្វូន Galaxy Note 9 នេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked នៅក្នុងទីក្រុង New York City ។ ស្មាតហ្វូននេះនឹងមានប្រព័ន្ធកាមេរ៉ាភ្លោះដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S9+ ជាមួយនឹង f/1.5 និង f/2.4 ផងដែរ។ ស្មាតហ្វូន Galaxy Note 9 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 Mobile Platform ផងដែរ។

តាមការបញ្ជាក់នៅក្នុងព័ត៌មានចុងក្រោយបំផុត ស្មាតហ្វូន Galaxy S10 នឹងប្រើប្រាស់នូវអេក្រង់ទំហំ  6.4-inch Super AMOLED display ជាមួយនឹងកម្រិតភាពច្បាស់​ 1440 x 2960 ។ ស្មាតហ្វូននេះមានកញ្ចក់អេក្រង់ប្រភេទ  Infinity Display ជាមួយនឹងកម្រិត aspect ratio 18.5:9 រ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ។

ខណៈពេលដែលថ្ងៃទី 9 ខែសីហានេះនៅមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Samsung ទេនោះ លោកអ្នកអាចកត់ត្រាទុកនូវកាលបរិច្ឆេទជាមុនបាន។ ស្មាតហ្វូន Galaxy Note 9 នឹងមានការរចនារូបរាងសារឡើងវិញនៅផ្នែកខាងក្រោយ៕