ព័ត៌មាន

ការលក់ស្មាតវ៉ចនៅតែខ្លាំងដែលធ្វើឱ្យ Apple Watch ឈរនៅចំណាត់ថ្នាក់កំពូលនៅលើទីផ្សារនៅក្នុងត្រីមាសទី 1 ឆ្នាំ 2018

កាលពីខែមុននេះ ក្រុមហ៊ុនវិភាគ Canalys បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា​ Apple និង​Xiaomi ធ្វើការប្រកួតប្រជែងគ្នាទៅលើទីផ្សារនៃស្មាតវ៉ចនៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 នេះ ។ ក្រុមហ៊ុន Apple និង Xiaomi គឺមានចំណែកទីផ្សារដល់ទៅ 18% រៀងគ្នាសម្រាប់ Apple Watch និង Mi Band នោះ។ ប៉ុន្តែតាមការបញ្ជាក់របស់ IDC នោះ Apple គឺមានចំណែកទីផ្សារដល់ទៅ 16.1% ខណៈពេលដែលក្រុមហ៊ុន Xiaomi គឺមានចំនែកទីផ្សារត្រឹមតែ 14.8% ប៉ុណ្ណោះ។

image

IDC បញ្ជាក់ថា ក្រុមហ៊ុន Apple គឺមានភាពរឹងមាំនៅក្នុងត្រីមាសនេះសម្រាប់ស្មាតហ្វូន។ សម្រាប់ Mi Band 2 គឺមានតម្លៃត្រឹមតែ $30 ហើយការនាំចេញក៏មានការធ្លាក់ចុះ 9.2% ផងដែរចាប់ពីខែមករាដល់ខែមីនាបើធៀបជាមួយនឹងឆ្នាំមុនគឺមានការកើនឡើង 24.8% នោះ។ សរុបមក ការនាំចេញនៅក្នុងត្រីមាសទី 1 នេះគឺមានការកើនឡើង 1.2% ដែលមានការនាំចេញចំនួន 25 លានគ្រឿង។

image

ការនាំចេញរបស់ក្រុមហ៊ុន Apple នៅក្នុងត្រីមាសទី 1 នេះគឺមានចំនួន 13.5% នេះគឺដោយសារតែ Apple Watch Series 3 ។ វាមានការនាំចេញដល់ទៅ 4 លានគ្រឿង ខណៈពេលដែលនៅក្នុងត្រីមាសទី 1 ឆ្នាំ 2017 នេះគឺមានការនាំចេញត្រឹមតែ 3.6 លានគ្រឿងប៉ុណ្ណោះ។ បើធៀបជាមួយនឹងត្រីមាសទី 1 នៅក្នុងឆ្នាំ 2017 និងត្រីមាសទី 1 នៅឆ្នាំ 2018 នេះ Fitbit នៅឈរនៅចំណាត់ថ្នាក់ទី 3 ដែលមានការធ្លាក់ចុះ 28.1% ៕