ព័ត៌មាន

នាឡិកាស្មាតវ៉ច Samsung Gear S4 នឹងមានថាមពលថ្មធំ

យើងធ្លាប់បានលឺពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មិ Samsun Galaxy Note 9 កាលពីប៉ុន្មានថ្ងៃមុននេះ ដូចនេះវាគឺជាពេលវេលាជាមួយនឹងការបញ្ចេញវត្តមានរបស់នាឡិកា Gear S4 ។ ស្មាតវ៉ចនេះត្រូវគេរាយការណ៍ថានឹងប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Galaxy Note 9 ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងធ្វើការផលិតទៅលើអេក្រង់  Panel Level Packaging (PLP) manufacturing process  សម្រាប់ធ្វើជាអេក្រង់របស់នាឡិកានេះ ហើយវាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា PLP technology  ផងដែរ។ វាមានន័យថា ក្រុមហ៊ុន Samsung នឹងធ្វើការពិសោធន៍ទៅលើបច្ចេកវិទ្យានេះជាមិនសិន ហើយវាក៏នឹងប្រើប្រាស់នូវថាមពលថ្មធំសម្រាប់ប្រើប្រាស់ផងដែរ។

នាឡិកា Gear S4 នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍  IFA 2018 ខណៈពេលដែលស្មាតហ្វូន Galaxy Note 9 ត្រូវគេបញ្ជាក់ថានឹងបង្ហាញខ្លួននៅក្នុងថ្ងៃទី 9 ខែសីហាខាងមុខនេះ៕