ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញស្មាតហ្វូន និងបន្ទះឈីប 5G នៅក្នុងខែមិថុនាឆ្នាំ 2019

ព្រឹត្តិការណ៍ MWC ទើបតែធ្វើឡើងនៅក្នុងទីក្រុង  Shanghai ហើយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនគឺនៅទីនោះ។ វាមិនទាន់មានស្មាតហ្វូនណាបង្ហាញខ្លួននៅឡើយទេ ប៉ុន្តែព័ត៌មានចុងក្រោយបំផុតគឺចេញពីក្រុមហ៊ុន Huawei ដែលត្រូវគេដឹងថានឹងប្រកាសបង្ហាញស្មាតហ្វូន និងបន្ទះឈីប 5G នៅក្នុងខែមីនាឆ្នាំ 2019 នោះ។

 image

image

តាមការបញ្ជាក់របស់លោក Eric Xu បញ្ជាក់ថា ស្មាតហ្វូននេះនឹងដំណើរការនូវប្រព័ន្ធ 5G networks ហើយវានឹងប្រើប្រាស់ជាមួយនឹងសេវាកម្មជាច្រើនដូចជា Augmented, Virtual និង Mixed Reality ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះអាចនឹងបង្ហាញនូវបន្ទះឈីប 5G Kirin SoC  នៅខែមីនាឆ្នាំក្រោយនេះ៕