ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងបោះបង់ចោលនូវបន្ទះឈីប Intel Chips ទាំងស្រុងនៅឆ្នាំ 2020

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រហែលជាបោះបង់ចោលទាំងស្រុងទៅលើការកម្មង់ទិញបន្ទះឈីបរបស់ក្រុមហ៊ុន Intel នៅក្នុងឆ្នាំ 2020 ។ តាមការបញ្ជាក់នៃប្រភពនេះ ការអភិវឌ្ឍរបស់ក្រុមហ៊ុន Intel មានការបញ្ចូលគ្នារវាង Modem, Wi-Fi និងប្រព័ន្ធ Bluetooth ហើយបុគ្គលិកជាច្រើនក៏ធ្វើការផ្លាស់ប្តូរទៅកាន់គម្រោងជាច្រើនទៀតផងដែរ។

 image

នាយកប្រតិបត្តិជាច្រើនរបស់ក្រុមហ៊ុន Intel បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺជាកូនសោរដ៏សំខាន់សម្រាប់ការលក់សមាសភាគរបស់ខ្លួននោះ។ ក្រុមហ៊ុន Intel នឹងធ្វើការផ្គត់ផ្គង់ទៅលើបន្ទះឈីប Chips សម្រាប់​iPhones នៅក្នុងឆ្នាំនេះផងដែរ។

image

សម្រាប់បន្ទះឈីប 5G chips នៅលើស្មាតហ្វូននឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2019 ហើយសម្រាប់ការពង្រឹងទៅលើល្បឿន Gigabit នៅក្នុងឆ្នាំ 2020 នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងធ្វើការប្រកាសបង្ហាញស្មាតហ្វូន 5G iPhone ដែលនឹងទ្រទ្រង់នូវប្រព័ន្ធ  Wi-Fi ថ្មីដែលមានឈ្មោះថា WiGig (802.11ad) ៕