ព័ត៌មាន

នាឡិកា Apple Watch Series 4 ចំនួន ៦ ម៉ូដែលត្រូវចុះបញ្ជីជាមួយនឹង EEC

គណៈកម្មាធិការរបស់អ៊ឺរ៉ុប Eurasian Economic Comission ទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple កំពុងតែធ្វើការការនៅលើស្មាតវ៉ចជំនាន់ថ្មី។ សម្រាប់ Apple Watch Series 4 ចំនួន ៦ ម៉ូដែលត្រូវបានចុះបញ្ជីដែលមានដូចជា A1977, A1978, A1975, A1976, A2007, A2008 ។

image

image

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រូវគេរាយការណ៍ថានឹងរក្សានូវទំហំមុខនាឡិកា 38mm និង 42mm ប៉ុន្តែវានឹងបង្កើននូវទំហំធំជាងមុនដល់ទៅ 15% ជាមួយនឹងអេក្រង់ទំហំ 1.57” និង 1.78” ។ វានឹងដំណើរការនូវ watchOS 5 និងការប្រើប្រាស់នូវមុខងារ walkie-talkie mode, Siri watchface និងសាររំលឹក notifications, podcasts, exercise modes ថ្មី និងជាច្រើនទៀត៕