ព័ត៌មាន

ក្រុមហ៊ុន Xiaomi នាំចេញស្មាតហ្វូនបាន 32 លានគ្រឿងសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៨

សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ក៏បញ្ចេញនូវលទ្ធផលហិរញ្ញវត្ថុនៅក្នុងរយៈពេល ៣ ខែនេះផងដែរ។ ក្រុមហ៊ុន Xiaomi មានប្រាក់ចំណេញដល់ទៅ $2.1 billion សម្រាប់ត្រីមាសទី ១ ។ ក្រុមហ៊ុននេះធ្វើការនាំចេញស្មាតហ្វូនបានចំនួ​ន 32 លានគ្រឿងនៅក្នុងខែមេសា និងខែមិថុនាជាមួយនឹងប្រាក់ចំណូល CNY30,5 billion ($4.5 billion) ។

 image

២ ភាគ ៣ នៃប្រាក់ចំណូលរបស់ក្រុមហ៊ុននេះគឺបានមកពីស្មាតហ្វូន។ ទឹកប្រាក់ច្រើនជាង CNY10 billion គឺបានមកពីអាជីវកម្មស្មាតហ្វូនដែលមានដូចជាទូរទស្សន៍ នាឡិកា និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត។ សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៨ នេះគឺមានទឹកប្រាក់ចំណេញដុលដល់ទៅ CNY14.6 billion ។

image

ក្រុមហ៊ុន Xiaomi ពេលនេះគឹមានប្រាក់ចំណូល​៣៦% ចេញពីទីផ្សារអន្តរចាតិ។ វាមានការកើនឡើង ១៥១% បើធៀបទៅនឹងឆ្នាំមុននេះ។ ស្មាតហ្វូនដែលមានតម្លៃថោកជាងគេបំផុតគឺ Pocophone F1 ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ៕