ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Honor ប្រកាសបង្ហាញនូវស្មាតហ្វូន Magic 2 ដែលប្រើប្រាស់កាមេរ៉ារុញ និងអេក្រង់ FullView display

បន្ទាប់ពីការប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Honor Playសម្រាប់ទីផ្សារពិភពលោករួចមក ពេលនេះក្រុមហ៊ុននេះត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់បន្ទាប់របស់ Honor Magic ។ ស្មាតហ្វូននេះមានឈ្មោះថា Magic 2 ។ ស្មាតហ្វូននេះក៏ទ្រទ្រង់នូវអេក្រង់ FullView display  ដែលមិនមាន notches នោះទេ។

 image

image

image

ស្មាតហ្វូន Magic 2 នេះប្រហែលជាធ្វើការ Upgrade ទៅលើ Magic Charge ជាមួយនឹងការទ្រទ្រង់នូវ 40W charging ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវប្រព័ន្ធ 15-layer safety protection system សម្រាប់ការពារសុវត្ថិភាពផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប HiSilicon Kirin 980 chipset  ដែលមានការពង្រឹងទៅលើ AI ផងដែរ៕