Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

រកឯណាបាន? បាន OPPO F9 មុន​គេហើយ Idol យក​មកឲ្យដល់ដៃទៀត

September 05
02:28 pm 2018
Like and Share this page:

​ត្រឹម​រយៈ​ពេល​មិន​ដល់មួយសប្ដាហ៍​ផង OPPO F9 ទទួល​បាន​ការ​កម្ម៉ង់​ទុក​ជា​មុន(Pre-order)រាប់​ពាន់គ្រឿង មុន​ពេល​​លេច​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា។ OPPO F9 នឹង​បើក​ជូន​អតិថិជន​បញ្ជាទិញ​ទុក​ជាមុនជាផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី២៥ ខែសីហា រហូតដល់ថ្ងៃទី៥  ខែ​កញ្ញា​នេះ ហើយនៅថ្ងៃទី៦ខែកញ្ញាគឺអតិថិជនអាចមកទទួលយកទូរស័ព្ទដែលខ្លួនកម៉្មង់បាន​។ ប៉ុន្តែ​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់ទាំង​អស់​នេះ មានអតិថិជនតែ ៩ នាក់​មាន​ឱកាស​បាន​ប្រើ OPPO F9 មុន​ថ្ងៃ​កំណត់ ហើយ​ថែម​ទាំងមាន​តារា​ចម្រៀង​ល្បី​ប្រចាំ​កម្ពុជា​យក​ទៅ​ឲ្យ​ដល់​ផ្ទាល់​ដៃផ្ទាល់​ថែម​ទៀត​ផង។

image

image

image

ជា​ការ​បង្កើត​ភាព​ភ្ញាក់​ផ្អើល និង​ថ្លែ​ង​អំណរ​គុ​ណ​ដល់​អតិថិជន OPPO បាន​ចាប់​ដៃ​គ្នា​ជាមួយ​កំពូល​តារា​ចម្រៀង ពេជ្រ សោភា លោក STEP និងកញ្ញា រ៉េត ស៊ូហ្សាណា ធ្វើ​ដំណើរ​ទៅ​កាន់​អតិថិជន ៩ រូប តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ពី​គ្នា ដោយ​យក OPPO F9​ ជូន​ដល់​ទី​កន្លែង​មុន​ការ​កំណត់ ព្រម​ទាំង​អម​ជាមួយ វត្ថុអនុស្សាវរីយ​ជា​ច្រើន​ទៀត​ផង​ដែរ។

image

ជា​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ដល់​អតិថិជន​ដែល​បាន​គាំ​ទ្រ និង​បញ្ជា​ទិញ OPPO F9 កំពូល​តារា​ចម្រៀង ពេជ្រ សោភា ​ទទួល​បានអតិថិជន ៣ នាក់ មាន​ពីរនាក់នៅ​ក្រុង​ភ្នំពេញ និង ម្នាក់​ទៀត​នៅ​ខេត្ត​កណ្ដាល ចំណែក​ឯ​តារា​ចម្រៀង​វ័យ​ក្មេង រ៉េត ស៊ូហ្សាណា​ នាំយក OPPO F9 ៣ គ្រឿង​ទៅ​កាន់​ខេត្ត​កំពង់ចាម ​ខណៈដែលលោក STEP ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប និង​ក្រុង​ប៉ោយប៉ែត។

image

image

F9 មកដល់ស្រុកខ្មែរជាមួយ ២ពណ៌ គឺ ក្រហម (Sunrise Red) និងខៀវ (Twilight Blue) ដែលមានតម្លៃ ត្រឹមតែ៣៣៩ដុល្លា។ ចំណុច​រសើប​នៃ​ម៉ូឌែល​ថ្មីគឺ ប្លែក​ត្រង់​ការ​រចនា​អេក្រង់​បែប Water Drop Screen រាង​តំណក់​ទឹក ស្នាម​ឆក​តូច​ជាង​មុន លាយ​ឡំ​ការ​បំពាក់​កាមេរ៉ា​ភ្លោះ​ខ្នង​ក្រោយ និងបំពាក់​មុខងារ​សាក​ថ្ម​រហ័ស​VOOCពុំ​ធ្លាប់​មាន​លើ​ត្រកូល F នៃ​ក្រុមហ៊ុន OPPO  វាប្រើប្រាស់បន្ទះ Chip MTK P60, GPU Mali G72, CPU 8+2(AI)-Core, RAM 6GBនិង ROM 64GB។

image

image

image

វត្តមាន​ថ្មី​របស់ F9 បា​ន​ធ្វើឲ្យផ្ទៃនៃអេក្រង់កាន់តែ​ធំ​ជាង​មុន  វាបាននូវបំពាក់​អេក្រង់ ៦,៣ អ៊ីញ កម្រិត FHD+ ស្ថិត​នៅ​មាត្រដ្ឋាន ១៩.៥:៩ ធៀប​នឹង F7 មាន ១៩:៩។ ចំណែក​ឯ​​ខ្នង​ក្រោយ​រចនា​ស្ទាយ​​បែប Gradient ដែលពេលត្រូវពន្លឺវានឹងចេញនូវក្រឡាដូចពេជ្រពិតជាមានភាពស្រស់ស្អាតមែនទែន។

ដូចនេះ ប្រសិនបើលោកអ្នកកំពុងតែស្វែងរកទូរសព្ទកំរិតថវិកាដើម្បីប្រើប្រាស់ អាចរកជាវបាននូវម៉ូដែលOPPO F9ដែលកំពុងតែទទួលការកម្ម៉ង់ទិញទុកមុនរហូតដល់ថ្ងៃទី៥ខែកញ្ញា ឬក៏ទៅទិញយកប្រើតែម្តងនៅថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៨នេះតទៅ៕

 

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 777
Yesterday : 12891
This Month : 209813
Last Month : 436284
Total Visitor : 28164385