ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បង់ប្រាក់ $15.3 billion ទៅលើការបង់ពន្ធនៅអៀរឡង់

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែបង់ប្រាក់ចំនួន 13.1 billion euro ($15.3 billion) ទៅលើពន្ធសម្រាប់ប្រទេសអៀរឡង់។ នៅក្នុងឆ្នាំ ២០១៦ នោះ គណៈកម្មាធិការសហភាពអ៊ឺរ៉ុបបញ្ជាទៅកាន់ក្រុមហ៊ុន Apple ក្នុងការបង់ពន្ធសម្រាប់រដ្ឋាភិបាលរបស់អៀរឡង់។

 image

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រូវធ្វើការបង់ពន្ធដែលខ្លួនជំពាក់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៤  រួមជាមួយនឹងការប្រាក់ផងដែរ។ លោក Margrethe Vestager ក៏ធ្លាប់ធ្វើការតវ៉ាប្រឆាំងទៅនឹងរដ្ឋាភិបាលរបស់អៀរឡង់ផងដែរប៉ុន្តែត្រូវបានបរាជ័យ៕