ព័ត៌មាន

ស្មាតហ្វូន Nokia 7.1 បង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie

ស្មាតហ្វូនថ្នាក់កណ្តាលរបស់ Nokia 7.1 របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ទើបតែប្រកាសបង្ហាញខ្លួននៅក្នុងខែនេះ ហើយវាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ។ ស្មាតហ្វូននេះត្រៀមខ្លួនប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Pie ឆាប់ៗនេះហើយ។ ក្រុមហ៊ុន HMD Global បញ្ជាក់ថា ស្មាតហ្វូននេះនឹងធ្វើការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត។

image

នៅក្នុងរយៈពេល  2សប្តាហ៍កន្លងផុតទៅ យើងធ្លាប់បានឃើញហើយនូវស្មាតហ្វូន Nokia 7.1 បង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ។ ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ត្រៀមខ្លួនដាក់អោយដំណើរការនៅខែក្រោយនេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ត្រៀមខ្លួនចែកចាយនូវប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie នេះសម្រាប់ស្មាតហ្វូន Nokia 6.1, 6.1 Plus, Nokia 8 និង 8 Sirocco នៅចុងខែនេះផងដែរ៕