ព័ត៌មាន

កាមេរ៉ារបស់ស្មាតហ្វូនដែលបត់បាន Samsung W2019 ត្រូវទម្លាយនៅលើអនឡាញ!

យើងធ្លាប់បានលឺព័ត៌មានដំបូងបំផុតរបស់ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Samsung នៅក្នុងខែកក្កដា ហើយចាប់ពីពេលនោះមក វាមានការបែកធ្លាយរូបភាព និងវីដេអូរបស់ស្មាតហ្វូននេះជាបន្តបន្ទាប់។

imageimageimage

ស្មាតហ្វូននេះមានការរចនាធ្វើពីលោហធាតុ និងកញ្ចក់ អេក្រង់ពីរ និងកាមេរ៉ាភ្លោះនៅខាងក្រោយ។ ស្មាតហ្វូននេះមានកម្រាស់ក្រាស់គួរសម ហើយវាមានថាមពលថ្មទំហំ 3,000 mAh ជាមួយនឹងអេក្រង់ទំហំ 4.2-inch AMOLED screens ។ វាត្រូវគេចាត់ទុកថាជាទំហំដែលសក្តិសមបំផុតនៅក្នុងការកាន់នៅក្នុងដៃរបស់អ្នកប្រើប្រាស់។

ពាក្យចចាមអារ៉ាមជាច្រើននិយាយថា ស្មាតហ្វូនបត់បាននេះគឺដាក់លក់តែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះហើយវានឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ៕