ព័ត៌មាន

រូបភាព Renders របស់ស្មាតហ្វូន Nokia 9 បែកធ្លាយនៅក្នុងវីដេអូ 360-degree

ក្រុមហ៊ុនបច្ចេកវិទ្យា HMD គឺចំណាយពេលជាយូរមកហើយនៅលើស្មាតហ្វូន Nokia 9 ហើយវាក៏មានរូបភាព 5K Renders ជាមួយនឹងវីដេអូ 360° ដែលបង្កើតឡើងដោយ @OnLeans និង 91Mobiles ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ា 5 គ្រាប់។ ស្មាតហ្វូននេះមិនមានប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយនោះទេ ហើយវាមានអេក្រង់ទំហំ 5.9” panel កម្រិត QHD+ ជាមួយនឹង 18:9 aspect ratio ។

image

ស្មាតហ្វូន Nokia 9 មិនមានរន្ធដោត 3.5mm headphone jack ហើយវាមានរន្ធដោត USB-C port ។ ស្មាតហ្វូននេះមានតួខ្លួនធ្វើពីកញ្ចក់ជាមួយនឹង Wireless Charging ។ ថាមពលរបស់ស្មាតហ្វូននេះមានទំហំ 4,150mAh ។ ស្មាតហ្វូននេះមានវិមាត្រ 155 x 75 x 7.9mm និងមុខងារការពារទឹកថែមទៀត។

image

ស្មាតហ្វូននេះត្រូវគេរំពឹងថាបន្ទះឈីប Snapdragon 845 រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូន Nokia 9 នឹងប្រើប្រាស់នូវកាមេរ៉ា 5 គ្រាប់ដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI ថែមទៀត៕