ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បញ្ចេញនូវស្មាតហ្វូនពណ៌ស្វាយ OnePlus 6T Thunder Purple សម្រាប់ប្រទេសឥណ្ឌា

កាលពីខែមុននេះ ក្រុមហ៊ុន OnePlus បញ្ចេញនូវស្មាតហ្វូនស៊េរិថ្មីរបស់ខ្លួន OnePlus 6T ។ ស្មាតហ្វូននេះចាប់ផ្តើមដាក់លក់នៅដើមខែនេះនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងពីរពណ៌គឺ Midnight Black និង Mirror Black ។ ក្រុមហ៊ុននេះត្រៀមបញ្ចេញនូវពណ៌ទី ៣ សម្រាប់ប្រទេសឥណ្ឌានោះគឺ OnePlus 6T Thunder Purple ។

 image

សម្រាប់ស្មាតហ្វូន OnePlus 6T Thunder Purple ពណ៌ថ្មីនេះក៏ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិនកាលពីសប្តាហ៍មុននេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌានៅឡើយទេ។ ប៉ុន្តែសម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺដូចគ្នាទៅនឹងពណ៌ផ្សេងទៀតផងដែរ។

image

សម្រាប់ពេលនេះ ស្មាតហ្វូន OnePlus 6T ដែលមានរ៉េមទំហំ 6GB RAM លក់នៅក្នុងតម្លៃ Rs. 37,999 ( $521) ខណៈពេលដែល 8GB RAM + 128GB មានតម្លៃ Rs. 41,999 (~$576) ។ ចំណែកម៉ូដែល 8GB RAM និង 256GB លក់នៅក្នុងតម្លៃ Rs. 45,999 ឬ $631 ។

ស្មាតហ្វូន OnePlus 6T មានអេក្រង់ទំហំ 6.41-inch Optic AMOLED Full HD+ display នឹងការទ្រទ្រង់នូវមុខងារ Adaptive brightness, screen calibration និង reading mode ថែមទៀត។ អេក្រង់របស់មានកម្រិត 19.5:9 aspect ratio និង “waterdrop” notch ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ in-display fingerprint sensor ដែលក្រុមហ៊ុនហៅថា “Screen Unlock” ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវបន្ទះឈីប Qualcomm‘s Snapdragon 845 octa-core processor ជាមួយរ៉េមទំហំ 6GB ឬ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB/256GB ថែមទៀត។ កាមេរ៉ាខាងក្រោយរបស់វាទំហំ 16MP + 20MP និងកាមេរ៉ាខាងមុខទំហំ 16MP ៕