ព័ត៌មាន

រូបភាព Renders របស់ស្មាតហ្វូន Samsung Galaxy A8s បង្ហាញអំពីការប្រើប្រាស់អេក្រង់ Infinity-O display

នៅថ្ងៃសម្ភោធន៍ស្មាតហ្វូន Galaxy A9s នៅក្នុងប្រទេសចិននោះ ក្រុមហ៊ុន Samsung ក៏បង្ហើបនូវព័ត៌មានរបស់ស្មាតហ្វូន Galaxy A8s ។ ព៏ត៌មានចេញពីចិនអះអាងថា ស្មាតហ្វូន Galaxy A8s នេះនឹងមានប្រហោងមួយនៅលើអេក្រង់សម្រាប់ដាក់កាមេរ៉ាខាងមុខ។

 image

នៅក្នុងព្រឹត្តិការណ៍ Samsung Developers Conference (SDC) 2018 ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បញ្ចេញនូវការរចនាមួយជាមួយនឹងការប្រើប្រាស់អេក្រង់ Infinity-O ។ សម្រាប់គំនិតនៃការ Renders ថ្មីរបស់ស្មាតហ្វូន Galaxy A8s ក៏បង្ហាញថា អេក្រង់នេះគឺមានទំហំអេក្រង់ 90% បើធៀបជាមួយនឹងតួខ្លួនរបស់វានោះ។

image

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់ជាមួយនឹងភ្លើង LED flas ។ នៅខាងក្រោមកាមេរ៉ានេះគឺជាប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint scanner ហើយវាប្រហែលជាប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 ផងដែរ។​ស្មាតហ្វូននេះប្រហែលជាមានរ៉េមទំហំ 6GB និងរ៉េមទំហំ 128GB ផងដែរ៕