ព័ត៌មាន

ស្មាតហ្វូនថ្នាក់ប្រណិត Samsung W2019 ពិតជាស្រស់ស្អាតមែនទែន

នៅដើមខែនេះនៅថ្ងៃទី ៩ ខែវិច្ឆិកានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានគឺ Samsung W2019 ដែលជាស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុននេះ។​ស្មាតហ្វូន Samsung W2019 នេះក៏បែកធ្លាយរូបភាពជាច្រើននៅក្នុងប្លុករបស់ចិន Sina Technology ផងដែរ។

 image

ស្មាតហ្វូន Samsung W2019 នេះមានតួខ្លួនធ្វើពីលោហធាតុ ហើយវាមានប្រព័ន្ធស្កេនក្រយ៉ោដៃស្ថិតនៅគែមខាងស្តាំរបស់វាផងដែរជាមួយនឹងប៊ូតុង Power ។ ស្មាតហ្វូន Samsung W2019 នេះមានអេក្រង់ខាងក្រៅទំហំ 4.2-inch Super AMOLED display   ជាមួយនឹងកម្រិតភាពច្បាស់ Full HD resolution ដល់ទៅ 1920 x 1080 pixels ។

image

ស្មាតហ្វូននេះប្រើប្រាស់នូវកញ្ចក់ប្រភេទ Corning Gorilla Glass ហើយវាមានទំងន់ 257 grams ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 chipset ហើយវាមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Rose Gold និង Platinum ៕