ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Galaxy M10 និង M20 ពិតជាមានតម្លៃដាក់លក់សមរម្យមែនទែននៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ត្រូវគេរាយការណ៍ថាកំពុងតែធ្វើការនៅលើស្មាតហ្វូនដែលមានតម្លៃសមរម្យស៊េរី M-Series សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូនចំនួនពីរម៉ូដែលគឺ Galaxy M10 និង​Galaxy M20 គឺជាស្មាតហ្វូនដែលក្រុមហ៊ុន​Samsung នឹងដាក់លក់នៅក្នុងប្រទេសនេះ។ ក្រុមហ៊ុន Samsung មានគម្រោងក្នុងការផលិតទ្រង់ទ្រាយធំសម្រាប់ប្រទេសឥណ្ឌា។

image

ស្មាតហ្វូនស៊េរីថ្មិ Samsung Galaxy M10 នឹងដាក់លក់នៅក្នុងតម្លៃប្រហែលជា $142 ខណៈពេលដែលស្មាតហ្វូន Samsung Galaxy M20 នឹងដាក់លក់នៅក្នុងតម្លៃប្រហែលជា $213 ។ ស្មាតហ្វូន Galaxy M10 នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 7870 octa-core processor រ៉េមទំហំ 3GB និងម៉េមូរីទំហំ 16GB/32GB ។ វាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Oreo operating system ផងដែរ។

សម្រាប់ស្មាតហ្វូន Galaxy M20 ប្រើប្រាស់នូវបន្ទះឈីប Exynos 7885 រ៉េមទំហំ 3GB និងម៉េមូរីទំហំ 32GB ។ វាមានអេក្រង់កម្រិត Full-HD+ screen 1080 x 2340 pixels និងប្រព័ន្ធប្រតិបត្តិការ Android Oreo ។ ស្មាតហ្វូនទាំងពីរនេះនឹងបង្ហាញខ្លួនជាផ្លូវការនៅដើមឆ្នាំ ២០១៩ ខាងមុខនេះ៕