ព័ត៌មាន

ស្មាតហ្វូន NOKIA 1 PLUS (ANT) និង NOKIA 9 ត្រូវបន្ថែមចូលទៅក្នុងបញ្ជីរបស់ GOOGLE PLAY Supported Devices

image

នៅលើបញ្ជីឧបករណ៏ដែលបានគាំទ្រនេះមានឈ្មោះតែប៉ុណ្ណោះបើប្រៀបជាមួយនឹងកាតាឡុក Enterprise Recommended ដែលស្មាតហ្វូន Nokia 9 មានការបង្ហាញនូវលក្ខណៈពិសេសមួយចំនួនផងដែរ។ កាលពីមុនយើងធ្លាប់ឮពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូន Nokia 1 Plus ដែលបង្ហាញថាស្មាតហ្វូននេះនឹងក្លាយជាទូរស័ព្ទ Android Pie Go ជាមួយរ៉េម RAM ទំហំ 1GB បន្ទះឈីប MediaTek MT6739WW និងអេក្រង់ទំហំ 5 អ៊ីញ។

image

លោក Juho Sarvikas ដែលជា CPO របស់ក្រុមហ៊ុន HMD ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍សម្ភោធន៍ស្មាតហ្វូន Nokia 8.1 និយាយថាយ៉ាងហោចណាស់ ខ្ញុំយល់ថាវាជាវិធីមួយដែលក្រុមហ៊ុនបោះបង់គម្រោងការដាក់ឈ្មោះថា “Plus” ប៉ុន្តែយើងនឹងត្រូវរង់ចាំរហូតដល់ព្រឹត្តិការណ៍ MWC19 ដើម្បីដឹងថាតើទូរស័ព្ទនេះមានឈ្មោះថា “Nokia 1 Plus” ឬ យ៉ាងណានោះ។

លេខកូដឈ្មោះរបស់ស្មាតហ្វូន Nokia 1 Plus គឺ ANT នេះបើតាមបញ្ជីរបស់ Play Store បង្ហាញ។ ក្រុមហ៊ុន HMD និយាយរួចហើយថាឈ្មោះកូដរបស់ខ្លួននៅក្នុងឆ្នាំ 2019 ត្រូវបានបំផុសគំនិតដោយវីរបុរសកំពូលគឺ ANT សម្រាប់ Ant-man? ទោះយ៉ាងណាក៏ដោយ នៅថ្ងៃទី 24 ខែកុម្ភះខិតជិតមកដល់ហើយ ស្មាតហ្វូនជាច្រើនទៀតនឹងបន្តទម្លាយនៅលើប្រព័ន្ធអ៊ីនធឺណិត៕