ព័ត៌មាន

នេះគឺជារូបភាពរបស់ស្មាតហ្វូន NOKIA 9 និងពាក្យចចាមអារ៉ាមអំពីស្មាតហ្វូន NOKIA 4.2, 3.2 និង 1.1 PLUS

នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍របស់ក្រុមហ៊ុន NOKIA នឹងចាប់ផ្តើម ហើយវាក៏មានការលេចធ្លាយនូវរូបភាពកាន់តែច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 9 PureView ដែលបែកធ្លាយនៅលើអនឡាញ។ ពេលនេះ វាក៏មានការបែកធ្លាយនូវរូបភាព Renders ដែលទម្លាយចេញពី Ishan Agarwal តាមរយៈបណ្តាញសង្គម​ Twitter របស់គាត់។

 image

image

នៅក្នុងរូបភាព Renders នេះ វាពិតជាបង្ហាញអំពីរូបភាព Renders ចាស់ៗរបស់ស្មាតហ្វូននេះដែលធ្លាប់បែកធ្លាយកាលពីពេលមុននេះហើយ ប៉ុន្តែវាក៏មានការបង្ហាញអំពីជ្រុងផ្សេងរបស់ស្មាតហ្វូននេះផងដែរ។ យើងនៅមិនទាន់ដឹងអ្វីដែលថ្មីទៀតនោះទេ ក្រៅពីរូបរាងរបស់ស្មាតហ្វូននេះ។

លោក Ishan ក៏ធ្វើការចែករំលែកនូវព័ត៌មានរបស់ស្មាតហ្វូន Nokia 4.2, 3.2 និង 1.1 Plus ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រហែលជាប្រកាសបង្ហាញស្មាតហ្វូនទាំងនេះជាមួយនឹងស្មាតហ្វូន Nokia 4.2 ដែលមានពណ៌ខ្មៅ និងពណ៌ផ្កាឈូក ហើយស្មាតហ្វូន Nokia 3.2 មានពណ៌ខ្មៅ និងពណ៌ទឹកប្រាក់ ហើយស្មាតហ្វូន Nokia 1.1 Plus មានពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ក្រហម។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia មិនដែលប្រើប្រាស់លេខ ៤ នៅលើស្មាតហ្វូនរបស់ខ្លួននោះទេ។ យ៉ាងណាមិញ យើងនឹងដឹងព័ត៌មានជាច្រើនទៀតពី Nokia នៅថ្ងៃអាទិត្យនេះ៕