ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី NOKIA 9 PUREVIEW បង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងឈ្មោះពិតប្រាកដ!

ថ្មីៗនេះ វាទើបតែឃើញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 9 Pureview នៅលើ Geekbench ហើយវាក៏មានការបង្ហាញអំពីលទ្ធផលរបស់ស្មាតហ្វូននេះផងដែរ។ ពេលនេះ ស្មាតហ្វូន Nokia 9 គឺមានពិន្ទុខ្ពស់មែនទែនសម្រាប់ការធ្វើតេស្តទៅលើ single និង multi-core test ហើយលទ្ធផលនេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូនជាច្រើនទៀតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ។​

 image

image

ស្មាតហ្វូនស៊េរីថ្មី Nokia 9 នឹងបង្ហាញខ្លួននៅលើ Geekbench ហើយវានឹងមានរ៉េមទំហំ 6 GB ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ថែមទៀត។ យើងសង្ឃឹមថា​ក្រុមហ៊ុនបច្ចេកវិទ្យា HMD នឹងត្រៀមបង្ហាញនូវព័ត៌មានដ៏ខ្លាំងក្លានៃប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះនៅក្នុងពេលឆាប់ៗនេះផងដែរ។

ស្មាតហ្វូនស៊េរីថ្មី Nokia 9 Pureview នឹងធ្វើអោយកេរ្ត៍ឈ្មោះរបស់ NOKIA វិលត្រឡប់មកល្បីល្បាញវិញជាក់ជាមិនខាន៕