ព័ត៌មាន

វ៉ាវ! ម៉ាស៊ីនត្រជាក់សាមសុង Wind-Free™ ស្អាតកប់ស៊េរី ហើយសន្សំសំចៃថាមពលដល់ទៅ 72% ថែមទៀត!

តើលោកកំពុងរៀបចំគេហដ្ឋានសម្រាប់ស្វាគមន៍ឆ្នាំថ្មីប្រពៃណីខ្មែរមែនទេ? ស្អុះស្អាប់មែនទេ? ម៉ាស៊ីនត្រជាក់ចាស់របស់អ្នកអត់សូវត្រជាក់មែនអត់? ពេលនេះអស់បញ្ហាទៀតហើយ!​ លោកអ្នកមិនចាំបាច់បើកម៉ាស៊ីនត្រជាក់របស់អ្នកទុកជាមុននោះទេ! ជាមួយម៉ាស៊ីនត្រជាក់ស៊េរីថ្មី Wind-Free™ មួយនេះបើកភ្លាមត្រជាក់ភ្លាមៗរហ័សទាន់ចិត្តជាងម៉ាស៊ីនត្រជាក់ធម្មតាទាំងអស់។ វាពិតជាល្អទាំងព្រមតែម្តង!!

 image

Wind-Free™ គឺជាម៉ាស៊ីនត្រជាក់ម៉ូឌែលថ្មីរបស់ក្រុមហ៊ុនសាមសុង ដែលផ្តល់នូវភាពត្រជាក់ស្រស់ស្រាយជាមួយនឹងប្រព័ន្ធបន្សុទ្ធខ្យល់បំពាក់នូវបច្ចេកវិទ្យា Virus Doctor Technology ដែលអាចកម្ចាត់នូវបាក់តេរី និងមេរោគដល់ទៅ 99 % រួមទាំងស៊ីភ្លើងតិច ត្រជាក់លឿន និងការធានាលើកុំប្រេសស័រ ១០ ឆ្នាំថែមទៀត! ខ្យល់ដ៏ត្រជាក់បរិសុទ្ធរបស់ម៉ាស៊ីនត្រជាក់ Wind-Free™ តែងតែបង្កើតនូវបរិយាកាសស្រស់ស្រាយ និងភាពស្និទ្ធិស្នាលជូនលោកអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកជានិច្ច។

 image

ជាការពិតណាស់ម៉ាស៊ីនត្រជាក់ធម្មតាត្រូវចំណាយពេលយូរដើម្បីបង្កើនកម្រិតនៃភាពត្រជាក់របស់វា ខុសប្លែកពីម៉ាស៊ីនត្រជាក់ Wind-Free™ ដែលផ្តល់ជូននូវស្ថានភាពល្អបំផុតក្នុងការរក្សានូវសីតុណ្ហភាពដែលអ្នកប្រើប្រាស់ចង់បានជាមួយនឹងបច្ចេកវិទ្យា Wind-Free™ Cooling ដែលបញ្ចេញខ្យល់ត្រជាក់តាមរន្ធខ្យល់តូចៗរហូតដល់ទៅ ២១ ០០០ រន្ធដែលធ្វើអោយអ្នកមានអារម្មណ៍ថាត្រជាក់លឿនមែនទែន។ នៅពេលបើកម៉ាស៊ីនត្រជាក់នេះភ្លាម ប្រព័ន្ធ Fast Cooling Mode ធ្វើការបន្ថយទៅលើសីតុណ្ហភាពរបស់បន្ទប់អោយចុះត្រជាក់លឿន ហើយវាក៏ផ្លាស់ប្តូរទៅកាន់ប្រព័ន្ធ Wind-Free™ Cooling Mode ដោយស្វ័យប្រវត្តិនៅពេលដែលសីតុណ្ហភាពត្រជាក់ទៅតាមចិត្តចង់បានរបស់អ្នកហើយនោះ។

 image

កាន់តែអស្ចារ្យជាងនេះទៀតនោះម៉ាស៊ីនត្រជាក់ Wind-Free™ នេះអាចបញ្ជាតាមរយៈកម្មវិធី Smart Home App ចេញពីទូរស័ព្ទដៃថែមទៀត។ វាពិតជាមានភាពងាយស្រួលមែនទែន! ម៉ាស៊ីនត្រជាក់ Wind-Free™ ទទួលបានវិញ្ញាបនបត្រពី ENERGY STAR® ដែលធានាថាម៉ាស៊ីនត្រជាក់នេះប្រើប្រាស់ថាមពលអគ្គីសនីតិចបំផុតដោយជួយសន្សំសំចៃខ្ពស់ជាមួយការប្រើប្រាស់នូវបច្ចេកវិទ្យា Digital Inverter 8-Pole Technology ពីក្រុមហ៊ុនសាមសុង!

 ម៉ាស៊ីនត្រជាក់នេះមានសំឡេងស្ងាត់ល្អ។ Wind-Free™ តែងតែគិតគូរពីសុខភាពរបស់អ្នកជានិច្ច! Wind-Free™ ផ្តល់នូវភាពស្រស់ថ្លា គ្រប់ខ្យល់ដង្ហើមចេញចូល 100 % ជូនលោកអ្នក! ​ប្រញាប់ឡើង ជ្រើសរើសយកម៉ាស៊ីនត្រជាក់ Wind-Free™ ដើម្បីផាសុកភាពរបស់អ្នក។សូមអញ្ជើញមកទស្សនាផ្ទាល់នៅគ្រប់ហាងលក់ផលិតផលសាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ។