ព័ត៌មាន

ស្មាតហ្វូន Oppo Reno នឹងមានជាប្រភេទ 5G និង Lamborghini ដែលមានអេក្រង់ Dynamic AMOLED

តើអ្នករីករាយនឹងរូបភាពដែលថតដោយស្មាតហ្វូន Oppo Reno ដែលប្រើប្រាស់នូវកាមេរ៉ាពង្រីក 10x Zoom នោះទេ? នៅទីនេះគឺមានគំរូរូបភាពជាច្រើនសន្លឹក ហើយកាមេរ៉ាពង្រីកនេះពិតជាមានសារៈសំខាន់ខ្លាំងមែនទែន។

 image

នៅក្នុងការបង្ហោះអំពីលក្ខណៈសម្បត្តិរបស់កាមេរ៉ានេះ ផ្នែកខាងក្រោយរបស់វាគឺបំពាក់នូវកាមេរ៉ាដែលមានទំហំ 48MP Sony IMX586 sensor ជាមួយនឹង Schneider-certified lens ដូចគ្នាទៅនឹងស្មាតហ្វូន R17 Pro ។ កាមេរ៉ា ultra-wide មានកម្រិត 120° FoV និង 10x zoom ថែមទៀត។

image

ស្មាតហ្វូន Oppo Reno មានថាមពលថ្មទំហំ 4,065mAh ជាមួយនឹងបច្ចេកវិទ្យា 50W Super VOOC 4.0 charging ហើយការបញ្ចូលថាមពលថ្មពេញគឺចំណាយពេលត្រឹមតែ ៤០ នាទីប៉ុណ្ណោះ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 chipset និងម៉េមូរីទំហំ 8GB, 10GB និង 256GB ។ ស្មាតហ្វូន Oppo Reno 5G នេះគឺមានការបន្ថែមនូវមូដឹម Snapdragon X50 modem ថាមពលថ្មទំហំ 5,000mAh និងម៉េមូរី 12/256GB ។ ស្មាតហ្វូន Oppo Reno Lamborghini នេះមានម៉េមូរីទំហំ 512GB និង  UFS 3.0 storage ។ វាមានរ៉េមទំហំ 12GB និងថាមពលថ្ម 5,000mAh៕