ព័ត៌មាន

Samsung Galaxy S10 5G មានល្បឿនខ្ពស់ដល់ទៅ 2.6 Gbps ក្នុងការធ្វើតេស្តរបស់ក្រុមហ៊ុន SK Telecom

ជាមួយនឹងការចាប់ផ្តើមនៃស្មាតហ្វូន 5G នោះ ក្រុមហ៊ុនទូរគមនាគមន៍ធំៗនៅទូទាំងពិភពលោកកំពុងធ្វើការសាកល្បង និងរៀបចំបណ្តាញរបស់ខ្លួនសម្រាប់ការចេញដំណើរការជាសកលនោះ។ ស្មាតហ្វូនSamsung Galaxy S10 5G នឹងក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 5G នេះនៅក្នុងប្រទេសនេះ ហើយក្រុមហ៊ុនទូរគមនាគមន៍ SK Telecom របស់ប្រទេសកូរ៉េខាងត្បូងក៏កំពុងតែជាប់រវល់ធ្វើតេស្តទៅលើបណ្តាញមួយនេះផងដែរ។

 image

image

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសកូរ៉េនេះបានប្រកាសថា ស្មាតហ្វូននេះមានល្បឿន 2,6 Gbps នៅលើបណ្តាញរបស់ខ្លួនដោយសារតែបច្ចេកវិទ្យា 5G-LTE នេះ។ក្រុមហ៊ុន SK អះអាងថា វាចំណាយពេល 30 វិនាទីដើម្បីទាញយកមាតិកាដែលមានទំហំដល់ទៅ 10GB ។

image

ក្រុមហ៊ុននេះមានបំណងបន្តបង្កើនល្បឿនហើយនៅទីបំផុតផ្តល់ជូនអ្នកប្រើប្រាស់នូវល្បឿនលឿនបំផុតសម្រាប់ទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូងនេះ។ អ្នកប្រើប្រាស់ជាច្រើនអាចប្រើប្រាស់នូវបច្ចេកវិទ្យា 5G នៅតំបន់បទពិសោធន៍ពិសេសមួយនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SK ក្នុងទីក្រុងសេអ៊ូលនោះ។

ស្មាតហ្វូន Samsung Galaxy S10 5G មានលក្ខណៈស្រដៀងគ្នាទៅនឹង Galaxy S10 + ប៉ុន្តែមានអេក្រង់ទំហំ 6.7 អ៊ីង កាមេរ៉ា ToF ពីរគ្រាប់ (ខាងមុខ និងខាងក្រោយ) ថាមពលថ្មធំ 4,500 mAh ហើយ នឹង 5G Modem ។ ស្មាតហ្វូននេះអាចបង្ហាញខ្លួននៅចុងនិទាឃរដូវខាងមុខនេះ ហើយយើងក៏រង់ចាំនូវតម្លៃផ្លូវការរបស់វាផងដែរ៕