ព័ត៌មាន

ស្មាតហ្វូនជាច្រើននាពេលអនាគតរបស់ LG នឹងប្រើប្រាស់កាមេរ៉ា ៣ គ្រាប់នៅខាងមុខ

ការប្រើប្រាស់កាមេរ៉ាខាងមុខ ៣ គ្រាប់នៅមិនទាន់ដាក់អោយដំណើរការនៅឡើយទេនៅក្នុងខណៈពេលនេះ។ ស្មាតហ្វូន Galaxy S10 រួមជាមួយនឹង Huawei P30 & LG V40 ThinQ និង iPhone ក៏នៅមិនទាន់មានកាមេរ៉ាខាងមុខ ៣ គ្រាប់ដែរ។ ប៉ុន្តែតើអ្នកធ្លាប់ស្រម៉ៃក្នុងការប្រើប្រាស់នូវកាមេរ៉ាខាងមុខ ៣ គ្រាប់ដែរឬទេ? នេះគឺជាដំណឹងមួយយ៉ាងល្អមែនទែន។

image

សម្រាប់ព័ត៌មានលម្អិតនៃគម្រោងផែនការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LG គឺអាចប្រើប្រាស់នូវកាមេរ៉ា Time-of-Flight sensor ដែលប្រើប្រាស់នៅលើស្មាតហ្វូន LG G8 ThinQ សម្រាប់ការថតរូបភាព Portrait ។ ក្រុមហ៊ុនបច្ចេកវិទ្យា LG អាចនឹងប្រើប្រាស់នូវ 3D facial recognition system សម្រាប់ប្រកួតប្រជែង Apple’s Face ID ផងដែរ។

image

នៅក្នុងប៉ាតង់នេះគឺមានភ្ជាប់ជាមួយនឹងកាមេរ៉ា ៣ គ្រាប់នៅខាងមុខដែលមាន Wide Notch ស្ថិតនៅផ្នែកខាងលើនៃអេក្រង់នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយដូចគ្នាទៅនឹងស្មាតហ្វូន LG V40 ThinQ និង LG V50 ThinQ ហើយវាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយផងដែរ។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹង Google Assistant button និងគ្មានរន្ធដោតកាសស្តាប់នោះទេ។