ព័ត៌មាន

CIA ប្រាប់ទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនថា ចិនពិតជាផ្តល់ជំនួយដល់ក្រុមហ៊ុន Huawei ពិតមែន!

អស់រយៈពេលជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកគឺពិតជាមានការភ័យព្រួយជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ កាលពីឆ្នាំ ២០១២ នេះ សភាបានសម្រេចថាក្រុមហ៊ុន Huawei និង ZTE មានការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនបច្ចេកវិទ្យានេះគឺមានការព្រួយបារម្ភដោយសារតែការប្រមូលនូវព័ត៌មានរបស់អ្នកប្រើប្រាស់ដោយសម្ងាត់នោះ។

 image

យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កាលពីដើមឆ្នាំនេះក៏ធ្វើការបដិសេធផងដែរ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍ និងផ្នែក Networking របស់ក្រុមហ៊ុននេះ។

image

កាសែត The Times​ របស់ចក្រភពអង់គ្លេសនៅថ្ងៃនេះរាយការណ៍ថា CIA បានធ្វើការចែករំលែកព័ត៌មានជាមួយនឹងប្រធានផ្នែកសុវត្ថិភាពនៅក្នុងចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា និងនូវែលសាឡង់អំពីរឿងរបស់ក្រុមហ៊ុន Huawei ។ ទិន្នន័យនេះទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពិតជាទទួលបានជំនួយពីកងទ័ពរំដោះប្រជាជន (People’s Liberation Army) គណៈកម្មាធិកាសន្តិសុខជាតិរបស់ចិន និងជាផ្នែកមួយដែលគ្រប់គ្រងទៅលើសន្តិសុខជាតិរបស់ចិនពិតមែន។ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅតែបន្តអះអាងថា ខ្លួនគឺគ្មានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលរបស់ចិននោះទេ ប៉ុន្តែ​CIA និយាយថានេះគឺជារឿងពិតមែន។

កាលពីដើមឆ្នាំនេះ ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកទម្លាក់នូវការចោទប្រកាន់ចំនួន ១៣ ទៅលើក្រុមហ៊ុន Huawei ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២ ទៀត (Huawei Device USA និង Skycom Tech) រួមជាមួយនឹងលោកស្រី CFO Meng Wanzho ។ វាមានការចោទប្រកាន់ទៅកាន់ក្រុមហ៊ុន Hauwei និង Skycom ក្នុងការក្លែងបន្លំទៅលើធនាគារ និងឃុបឃិតក្នុងការប្រព្រឹត្តិក្នុងការលួចបន្លំផងដែរ។ តុលាការនៅក្នុងទីក្រុងញ៉ូវយ៉កក៏ចោទប្រកាន់ក្រុមហ៊ុន Huawei និង Huawei USA ដែលប្រឆាំងទៅលើតុលាការផងដែរ។ លោកស្រី Meng គឺជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Huawei គឺលោក Ren Zhengfei ត្រូវបានចោទប្រកាន់ក្នុងការក្លែងបន្លំទៅលើធនាគារ និងការលួចបន្លំផងដែរ។ នាងត្រូវចាប់ខ្លួនកាលពីឆ្នាំមុននេះនៅក្នុងប្រទេសកាណាដា ហើយរង់ចាំការធ្វើបត្យាប័នផងដែរ។ ការចោទប្រកាន់នេះគឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Huawei និងលោកស្រី CFO នេះព្យាយាមក្នុងការលាក់បាំងភស្តុតាងដែលបង្ហាញថា ក្រុមហ៊ុននេះគឺលក់ទំនិញ និងសេវាកម្មជាច្រើនរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់នោះ។ ប្រទេសនេះក៏ស្ថិតនៅក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដែរ។