ព័ត៌មាន

នោះៗ! អតិថិជនជាច្រើននៅសិង្ហបុរី និងហ្វីលីពីនប្រញាប់លក់ចេញស្មាតហ្វូន Huawei របស់ខ្លួនហើយ

ក្រុមហ៊ុនលក់រាយស្មាតហ្វូនជាច្រើននៅក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីមួយចំនួនពេលនេះបដិសេធឈប់ទិញចូលត្រឡប់មកវិញនូវស្មាតហ្វូន Huawei ហើយខណៈពេលដែលអតិថិជនកាន់តែច្រើនឡើងៗចាប់ផ្តើមលក់ស្មាតហ្វូនរបស់ពួកគេត្រឡប់មកវិញដោយព្រួយបារម្ភថាក្រុមហ៊ុនបច្ចេកវិទ្យា Google នឹងបញ្ឈប់អាជីវកម្មជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលវាអាចធ្វើអោយប៉ះពាល់ដល់ទៅផ្នែកសេវាកម្មជាច្រើននោះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Google និយាយថា ខ្លូននឹងអនុវត្តទៅតាមបទបញ្ជារបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ក្នុងការឈប់ផ្គត់ផ្គង់អោយក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលមានន័យថា សម្រាប់អ្នកប្រើប្រាស់បច្ចុប្បន្នរបស់ស្មាតហ្វូន Huawei អាចនឹងប្រឈមមុខក្នុងការកាត់ផ្តាច់ចេញពី Updates នៅលើ Android OS ចាប់ពីចុងខែសីហាខាងមុខនេះ។ សម្រាប់ស្មាតហ្វូនស៊េរីថ្មីៗនឹងមិនអាចប្រើប្រាស់នូវកម្មវិធី Apps ដែលពេញនិយមដូចជា YouTube និង Chrome នោះទេ។

នៅក្នុងស្ថានភាពនៃការធ្លាក់ចុះនេះ អតិថិជនជាច្រើននៅក្នុងប្រទេសសិង្ហបុរី និងហ្វីលីពីនក៏ប្រញាប់ប្រញាល់ក្នុងការលក់ចេញស្មាតហ្វូន Huawei របស់ពួកគេត្រឡប់ទៅវិញ។ អាជីវករម្នាក់ឈ្មោះ Dylan On នៅ  Wanying Pte Ltd ដែលជាហាងជួសជុល និងលក់រាយនៅក្នុងប្រទេសសិង្ហបុរីនិយាយថា “ប្រសិនបើយើងទិញរបស់អ្វីមួយដែលប្រើប្រាស់មិនកើតនោះ តើយើងនឹងលក់វាដោយរបៀបណា? វាមិនមែនដោយសារតែ  Huawei ជាផលិតផលដែលអាក្រក់នោះទេ។ វាគ្រាន់តែពេលនេះគ្មានអ្នកណាម្នាក់ដែលចង់ទិញស្មាតហ្វូននេះនោះទេដោយសារតែនយោបាយរបស់សហរដ្ឋអាមេរិក។”

image

image