ព័ត៌មាន

ចាប់ផ្តើមការងារថ្មី​ និងជោគជ័យថ្មីជាមួយ OPPO F11 Pro Waterfall Gray ពណ៌ថ្មី រាងឡើងស្លីម តម្លៃវិញអស់ទាស់តែម្តង!

បន្ទាប់ពីការ Warm Up នូវរូបរាងដ៏ស្រទន់នៃកូនស្រីពៅត្រកូល F របស់ OPPO រួចមក ថ្ងៃនេះF11 Pro Waterfall Gray បានបញ្ចេញតម្លៃផ្លូវការ​របស់ខ្លួន គឺ 359 $  មកជាមួយនឹងពណ៌ដ៏ទាក់ទាញបំផុតគឺ ពណ៌ស បែកស្វាយស្រាល ដោយមានពន្លឺប្រដេញភ្លឺផ្លេកៗ ជាប្រភេទស្មាតហ្វូនដែលកំពុងមានការចាប់អារម្មណ៍ និង ស៊ីវីល័យ ដែលមានសមត្ថភាពខ្ពស់ មិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងនោះទេ ព្រោះកូនស្រីពៅត្រកូល F រូបនេះ បានមកជាមួយនឹង RAMទំហំ6GB និង ROMទំហំ 128GB ដែលធំជាងម៉ូឌែលរៀមច្បងកន្លងមក!

ប៉ុន្តែអ្វីដែលសំខាន់សម្រាប់អ្នកប្រើប្រាស់នោះ គឺសំណួរសួរថាតើម៉ូឌែល F11 Pro Waterfall Gray រូបនេះ គឺជាប្រភេទទូរស័ព្ទដែលបានចាប់ផ្តើមបំពាក់នូវទំហំ ROM 128GB ចាប់ពីម៉ូឌែលនេះឬយ៉ាងណា? របស់ក្រុមហ៊ុនOPPO។  

ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺម៉ូឌែលនេះមើលទៅពិតជាសាកសមខ្លាំងណាស់ជាមួយនឹងសុភាពនារីយើងគ្រប់គ្នា និង គ្រប់វ័យតែម្តង នេះបើយោងតាមការមើលឃើញតាមរយៈការ Comment និងការ Shared នៅលើ Page ផ្លូវការរបស់ OPPO ដែលសកម្មភានច្រើនជាងគេ ព្រោះវាជាប្រភេទទូរស័ព្ទដែលអាចនិយាយបានថា វាស្ថិតក្នុងក្តីស្រម៉ៃរបស់សុភាពនារីគ្រប់រូប     វាកំពុងតែទាក់ចិត្តសុភាពនារីយើងហើយនៅពេលនេះ ជាពិសេសវាសាកសមខ្លាំងណាស់ដើម្បីលើកសម្រស់ស្រ្តីនៅពេលដែលពួកគេបានប្រើប្រាស់នូវម៉ូឌែលនេះ ដែលពោរពេញទៅដោយភាពជឿជាក់ថែមទៀតផង។

មិនត្រឹមតែមានសមត្ថភាពល្អប៉ុណ្ណោះទេ ស្រីស្អាតកូនពៅ F11 Pro Waterfall Gray រូបនេះមើលទៅមានកាមេរ៉ាបង្កប់ខ្លួនដូចម៉ូឌែល​ F11 Pro ជារៀមច្បងផងដែរ ហើយវាមានកាមេរ៉ាភ្លោះក្រោយទំហំ 48MP និង មានអេក្រង់លាតសន្ធឹងស្រលះភ្នែកថែមទៀតផង! ចង់ដឹងណាស់ថាតើស្រីស្អាតរូបនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost  និង កម្មវិធីល្អៗឯទៀតដូច F11 Pro ជារៀមច្បងមុនៗអត់ហ្ន័រ ? បើមានមែនច្បាស់ជាអេមហើយគ្នាយើងអើយ។ OPPO F11 Pro Waterfall Gray តម្លៃត្រឹមតែ 359 $   ប៉ុណ្ណោះគឺស៊ីផុយតែម្តងសម្រាប់សុភាពបុរសយើង ដើម្បីទិញជាកាដូជូនដល់មនុស្សជាទីស្រលាញ់របស់ខ្លួន ហើយស្រ្តីខ្លួនឯងក៏អាចទិញជូនខ្លួនឯងបានដែរ សម្រាប់អ្នកចាប់ផ្តើមការងារថ្មី​និងជោគជ័យថ្មី ៕

image

image

image