អ្នកប្រើប្រាស់ស្មាតហ្វូន Huawei P20 Lite ប្រហែលជារង់ចាំជាយូរមកហើយសម្រាប់ការអាប់ដេតទៅលើ EMUI version 9.1 (Android Pie) នៅលើស្មាតហ្វូនរបស់ពួកគេ។ សម្រាប់ EMUI 9.1 នេះគឺស្ថិតនៅផ្នែកខាងលើ Android 9 Pie ហើយវាមានភ្ជាប់ជាមួយនឹងUI ថ្មី ការឌីស្សាញថ្មី និងមុខងារថ្មីៗជាច្រើនដូចជា GPU Turbo 3.0, AI Assitant និងជាច្រើនទៀត។
Huawei P20 Lite ឬ Nova 3e នេះទទួលបានការអាប់ដេតទៅលើ MUI version 9.1.0.132 ហើយវាមានទំហំប្រហែលជា 3.4GB ។ អ្នកអាចឆែកមើលបាននៅក្នុង Settings > System > System update > Check for Updates ។
អ្នកក៏អាចធ្វើការអាប់ដេតតាមរយៈកម្មវិធី HiCare App ដោយគ្រាន់តែចូលទៅកាន់ HiCare app > tap on Update > click on the checkbo និងចុច Apply ។ បន្ទាប់មកចុចនៅលើ Settings > System > System update > Check for Updates > Download and Install ៕