Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

🔀 តោះ! មកដឹងពីការរចនាពណ៌ដ៏ប្រណិតប្រកបដោយភាពច្នៃប្រឌិតខ្ពស់នៃ OPPO F11 Pro ទាំងបីនេះ

June 11
01:27 pm 2019
Like and Share this page:

បន្ទាប់ពីបានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាមិនទាន់បានប៉ុន្មានខែផង ស្រាប់តែត្រកូល F របស់ OPPO ទាំងបីគ្រឿងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទទូទៅថាជាទូរស័ព្ទដែលមានពណ៌សំបុរទាក់ទាញ និងស៊ីវីល័យ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺ OPPO F11 Pro ម៉ូឌែលចុងក្រោយនេះដែលមានពណ៌ Thunder Black , Aurora Green បានបង្ហាញខ្លួនជាថ្មីម្តងទៀតក្នុងទំហំ ROM 128GB ជាមួយនឹងសមាជិកពណ៌ថ្មី OPPO F11 Pro Waterfall Gray ដ៏ស្រស់ស្អាតថែមទៀតផង។

ជាការពិតណាស់ ប្រសិនបើយើងក្រលេកមើលពីភាពស្រស់ស្អាតផ្នែកខាងក្រោយរបស់ OPPO F11 Pro ដែលមានពណ៌ Thunder Black ជាពណ៌កំពុងតែពេញនិយមខ្លាំងនោះ ត្រូវបានគេឲ្យដឹងថាវាជាពណ៌ ដែលបានរចនាឡើងបែប 3D Triple-Color Gradient ដែលមានន័យថាពណ៌បីរួមបញ្ជូលគ្នា មានពណ៌ស្វាយ ពណ៌ខៀវក្រម៉ៅ និង ពណ៌ខ្មៅរលោង បែប Nano Printing ដំបូងគេបង្អស់ក្នុងវិស័យទូរស័ព្ទ ដែលធ្វើឲ្យម៉ូឌែលនេះកាន់លេចធ្លោខ្លាំងតែម្តង។

ចំណែក OPPO F11 Pro ពណ៌ Aurora Green វិញ បង្កើតឡើងដោយការរចនាពណ៌បែប Dual Color Gradient  ជាការរួមបញ្ជូលគ្នានូវពណ៌ចំនួន២កើតចេញពីពណ៌ដ៏ពិសេសនៃពន្លឺរន្ទះពេលយប់បែបក្រម៉ៅ និងពណ៌បៃតងដែលចេញពីរស្មីចែងចាំងនៅតំបន់ប៉ូល ហាក់ដូចជាចង់ បង្ហាញពីផ្នត់គំនិតប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់អ្នករចនាដូច្នោះដែរ ។ រីឯ OPPO F11 Pro ពណ៌ Waterfall Gray វិញ គឺកាន់តែអស្ចារ្យទៀតហើយ ដោយវាជាការច្របាច់បញ្ជូលគ្នា រវាងពណ៌ស្វាយស្រាល បែកពណ៌ស និងមានពន្លឺចែងចាំង ប្រដេញគ្នាបន្តិចៗ កាន់តែទាក់ទាញសម្រាប់សុភាពនារីគ្រប់រូប។

តាមការសង្កេតរបស់យើងខ្ញុំកន្លងមកឃើញថា OPPO ជាក្រុមហ៊ុនទូរស័ព្ទដៃដែលតែងតែគិតគូរ ពីការរចនារូបរាងខាងក្រៅប្រកបដោយភាពច្នៃប្រឌិត និង កាន់តែស្រស់ស្អាតពីមួយស៊េរីទៅមួយស៊េរីទៀត ជាក់ស្តែង OPPO  F11 Pro​ ជាប្រភេទស្មាតហ្វូនស៊េរី F ដែលមានសម្រស់ទាក់ទាញ និង កាន់តែថ្លៃថ្នូរ នៅពេលដែលោកអ្នកបានកាន់ក្នុងដៃ នឹងរឹតតែធ្វើឲ្យលោកអ្នកកាន់តែមានភាព High Show មួយកម្រិតបន្ថែមទៀត។

លើកនេះវាមិនត្រឹមតែមកជាមួយនឹងទំហំ ROM 128GB ធំទេ វាបន្ថែមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost កាមេរ៉ាបង្កប់ខ្លួនចំកណ្តាល និង កាមេរ៉ាក្រោយភ្លោះ48MP+5MP ផងដែរ ដែលត្រូវបានគេចាត់ទុកថា ជាអ្នកជំនាញថតរូបនៅទីងងឹត ងាយស្រួលក្នុងការលេងហ្គេមអនឡាញ និង ការថតរូបភាពសន្លឹក រូបភាពវីដេអូ និង ការក្សាទុកកម្មវិធីផ្សេងៗបានយ៉ាងរលូន ក្នុងតម្លៃត្រឹមតែ 359$ សម្រាប់ OPPO F11 Pro ទាំងបីពណ៌ Thunder Black , Aurora Green, Waterfall Gray  ៕

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 4949
Yesterday : 8452
This Month : 216847
Last Month : 238742
Total Visitor : 17435262