Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 តើធ្វើម៉េចទើបក្លាយជា Hacker?

July 07
03:50 pm 2019
Like and Share this page:

បើនិយាយអំពី Hacker ពិតជាមាននិយមន័យច្រើន ប៉ុន្តែយើងជឿជាក់ថា មនុស្សដែលសួរសំណួរនេះប្រហែលជាចង់ក្លាយខ្លួនជា Hacker ជាក់ជាមិនខាន។ Hacker មិនមែនជាការរៀនដើម្បីទៅធ្វើរឿងអាក្រក់នោះទេ ប៉ុន្តែ Hacker គួរតែជាមនុស្សដែលមានការយល់ដឹងកម្រិតខ្ពស់ទៅលើកុំព្យូទ័រ និងភាសា Programming ។ ប្រសិនបើអ្នកចង់ក្លាយជា Hackers អ្នកត្រូវដឹងរឿងមួយចំនួន។

១. ការរៀនអោយបានច្រើនអំពីកុំព្យូទ័រ៖ អ្នកត្រូវមានចំណេះដឹងទៅលើសមាសភាគរបស់កុំព្យូទ័រ ការអានសៀវភៅដែលជាប់ពាក់ព័ន្ធទៅនឹងកុំព្យុទ័រ ការដឹងអំពីពាក្យបច្ចេកទេសនៅក្នុងភាសាកុំព្យូទ័រ ការចូលរួមនៅក្នុងវេទិកាជាច្រើន និងការបង្កើតនូវកុំព្យូទ័រដោយខ្លួនឯង។

២. ការរៀនភាសា Programming Language ៖ ការរៀនអំពីការដំណើរការកូដនៅក្នុងកម្មវិធី និង Tools សម្រាប់ធ្វើការដោះស្រាយទៅលើបញ្ហាជាច្រើន។ អ្នកអាចរៀនអំពីភាសា Perl, PHP ជាដើម។

៣. ការរៀនប្រើប្រាស់ OS ច្រើន៖ មនុស្សភាគច្រើនចេះប្រើប្រាស់នូវ​Microsoft Windows ប៉ុន្តែអ្នកគួរតែរៀនប្រើប្រាស់នូវ​OS ផ្សេងទៀតដូចជា Linux, Ubuntu ជាដើម។

៤. ការរៀនអំពីចំណេះដឹងផ្នែក Networking ៖ វាពិតជាសំខាន់មែនទែនក្នុងការដឹងអោយបានច្រើនអំពីការប្រតិបត្តិនៅលើ Networks ដូចជា IP Address, OSI, Port, Protocol, Router និង​Subnet Mask ៕

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 17257
Yesterday : 16655
This Month : 132042
Last Month : 458717
Total Visitor : 24984038