ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មីជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA មានការពេញនិយមខ្លាំងនៅក្នុងប្រទេសរុស្សី

​ប្រសិនបើអ្នករស់នៅក្នុងប្រទេសរុស្សី ហើយអ្នកចង់ទិញស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នោះ អ្នកប្រហែលជាមានការពិបាកនៅក្នុងស្វែងរកផងដែរដោយសារតែសម្រាប់ហាងមួយចំនួននៅក្នុងប្រទេសរុស្សីមានស្តុកល្មមក្នុងការផ្គត់ផ្គង់តែប៉ុណ្ណោះដូចជា​ Nokia 8.1, 5.1 Plus, 4.2 និងស្មាតហ្វូនជាច្រើនទៀត។

សម្រាប់ស្មាតហ្វូនស៊េរីថ្មី Nokia 6.2 នេះក៏មានការពន្យារពេលនៅក្នុងប្រទេសនេះផងដែរដោយសារតែការផ្គត់ផ្គង់នៅយឺត ហើយជាពិសេសការហាមប្រាមទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏អាចបង្កើនទៅលើតម្រូវការនៃស្មាតហ្វូន Nokia ផងដែរនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុននេះ។

នៅក្នុងពេលដែលមានការពេញនិយមខ្លាំង ហើយមានបញ្ហានៅក្នុងការផ្គត់ផ្គង់ទៀតនោះវាអាចជាបញ្ហាសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា HMD ជាពិសេសនៅក្នុងស្ថានភាពដែលកំពុងតែមានការលក់ដាច់ខ្លាំងនោះ។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យា HMD នៅតែជាក្រុមហ៊ុនដែលមានសន្ទុះស្ទុះខ្លាំងនៅក្នុងប្រទេសនេះផងដែរ៕

image

image