ព័ត៌មាន

NOKIA សហការជាមួយនឹងក្រុមហ៊ុន IBM នៅក្នុងគម្រោង BLOCKCHAIN PROJECT

ក្រុមហ៊ុន IBM​ ទើបតែប្រកាសបង្ហាញនូវគម្រោងថ្មីមួយ blockchain project ដែលហៅថា Trust Your Supplier ដែលមានគោលដៅក្នុងការកាត់បន្ថយពេលវេលា តម្លៃ និងហានិភ័យសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ ក្រុមហ៊ុន Nokia ក៏ចូលរួមនៅក្នុងគម្រោងនេះផងដែរ។

និយាយដោយខ្លី blockchain នេះគឺជារចនាសម្ព័ន្ធ Data នេះគឺប្រើប្រាស់សម្រាប់ការរក្សាទុកនូវកំណត់ត្រាដ៏មានសុវត្ថិភាពពិសេសនៅក្នុងប្រតិបត្តិការទៅលើហិរញ្ញវត្ថុ និងសម្រាប់គម្រោងទាក់ទងទៅនឹងឯកជនភាព។ សម្រាប់គម្រោង TYS project នេះគឺផ្តោតទៅលើការផ្គត់ផ្គង់ហើយវាក៏ទាក់ទងទៅនឹងវិញ្ញាបនបត្រ ISO ទិន្នន័យគណនីធនាគារ វិញ្ញាបនបត្រពន្ធ វិញ្ញាបនបត្រធានារ៉ាប់រ៉ង និងទិន្នន័យនៃការផ្គត់ផ្គង់ជាច្រើនទៀតដែលទាមទារក្នុងការផ្លាស់ប្តូរទៅលើការបញ្ជាទិញនេះ និងវិក័យបត្រដែលសរសេរជា CoinDesk ។

TYS អាចនឹងចាប់ផ្តើមធ្វើអាជីវកម្មបានសម្រាប់ត្រីមាសនេះនៅក្នុងអាមេរិកខាងជើង។ គម្រោងនេះនឹងជួយក្រុមហ៊ុនជាច្រើនអោយទទួលបាននូវអ្នកផ្គត់ផ្គង់ថ្មីដែលលឿនជាងមុនដែលមានន័យថាពួកគេនឹងចំណេញពេលវេលា និងប្រាក់ថែមទៀត៕

image

image