ព័ត៌មាន

NOKIA MOBILE ផ្តល់នូវភាពងាយស្រួលក្នុងការថតរូបភាពអាជីពជាមួយនឹងស្មាតហ្វូន NOKIA 7.2

ត្រឡប់ទៅកាន់យុគសម័យស្មាតហ្វូន Lumia នោះ ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA ធ្វើការវិនិយោគទឹកប្រាក់ជាច្រើនដើម្បីធ្វើការពង្រឹងទៅលើសមត្ថភាពនៃកាមេរ៉ានេះ។ ក្រុមហ៊ុន NOKIA ធ្វើការសហការជាមួយនឹងអ្នកថតរូបភាពអាជីពជាច្រើនដើម្បីធ្វើការបង្ហាញអំពីសមត្ថភាពពិតៗនៃកាមេរ៉ារបស់ស្មាតហ្វូន Nokia 808 PureView, Nokia Lumia 1020និង Lumia ។

ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Nokia 7 Plus និង Nokia 8 Sirocco ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ធ្លាប់និយាយថា ពួកគេមានគម្រោងក្នុងការចូលទៅកាន់ពិភពលោកដ៏អស្ចារ្យកម្រិតមួយថ្មីបន្ថែមទៀតតាមរយៈស្មាតហ្វូន Nokia 9 Pureview នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា​ Nokia Mobile ត្រូវធ្វើការវិនិយោគជាច្រើនបន្ថែមទៀតទៅលើបច្ចេកវិទ្យា និងកម្មវិធី Software របស់ខ្លួនផងដែរ។

វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 7.2 គឺនាំយកនូវកាមេរ៉ាដ៏អស្ចារ្យសម្រាប់ស្មាតហ្វូនត្រកូល Nokia នេះ។ លោក Juho Verkkala និយាយថា ស្មាតហ្វូននេះអនុញ្ញាតអោយអ្នកអាចធ្វើការថតរូបភាពពេលថ្ងៃបានយ៉ាងស្រស់ស្អាត និងការថតរូបភាពពេលយប់កាន់តែអស្ចារ្យនេះគឺដោយសារតែបច្ចេកវិទ្យានៃ ZEISS optics និងកម្មវិធី AI software។

image

image