ព័ត៌មាន

NOKIA 7.2 នឹងបង្ហាញខ្លួននៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃទី ១០ ​ខែតុលាខាងមុខនេះ

Nokia 7.2 គឺជាស្មាតហ្វូនដំបូងដែលមានការចាប់អារម្មណ៍ខ្លាំងនៅក្នុងព្រឹត្តិការណ៍ IFA2019 ហើយវាក៏បង្ហាញខ្លួននៅលើទីផ្សារជាច្រើនផងដែរ។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយដែលមានការឌីស្សាញរូបរាងជារង្វង់ ហើយពេលនេះវាបានពង្រីកវត្តមានមកដល់ប្រទេសហ្វីលីពីនហើយ។

តាមការបញ្ជាក់របស់​ unbox.ph អ្នកគាំទ្ររបស់ Nokia នៅក្នុងប្រទេសហ្វីលីពីននឹងអាចធ្វើការតេស្ត និងរកទិញស្មាតហ្វូននេះបាននៅក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន Nokia Mobile បញ្ជាក់ថា ស្មាតហ្វន  Nokia 7.2 នឹងបង្ហាញខ្លួននៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃទី ១០ ខែតុលាខាងមុខនេះ៕

image

image