ព័ត៌មាន

មកដល់ទៀតហើយ…ល្អអីល្អទាំងព្រមយ៉ាងនេះ…! Galaxy A20s ជាស្មាតហ្វូនល្អឥតខ្ចោះនៅពេលបច្ចុប្បន្ន!!

បើនិយាយពីស្មាតហ្វូនដែលមានគុណភាពល្អ, មានកាមេរ៉ាច្បាស់, អេក្រង់ធំ, កម្លាំងថ្មខ្លាំងប្រើបានយូរ មានតម្លៃសមរម្យបំផុតនោះគឺមានតែស្មាតហ្វូន សាមសុង ស៊េរី A ហើយអាចរកបាននៅតែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ប៉ុណ្ណោះដែលអាចផ្តល់ជូននូវជម្រើសគ្រប់ប្រភេទបែបនេះជូនដល់អតិថិជនទាំងអស់របស់ខ្លួនបាន!   បើខ្ញុំចាំមិនខុសទេបងប្អូនខ្សែស្រឡាយតែមួយរបស់ខ្លួន Galaxy A30s ដែលទើបតែចេញលក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងកាលពីសប្តាហ៍មុននោះក៏មានការចាប់អារម្មណ៍ និងទទួលបានការគាំទ្រខ្លាំងផងដែរ!

image

image

ប៉ុន្តែសម្រាប់ស្មាតហ្វូន Galaxy A20s ដែលនឹងចេញលក់ផ្លូវការនៅពេលនេះក៏កាន់តែពិសេស និងអស្ចារ្យមិនអន់ជាងបងរបស់ខ្លួនឡើយ! និយាយរួមទៅពួកគេមានចំណុចខ្លាំង និងចំណុចទាក់ទាញ ម្យ៉ាងម្នាក់រៀងខ្លួន! តែអ្វីដែលខ្ញុំចង់ណែនាំនៅពេលនេះគឺ Samsung Galaxy A20s! ខាងក្រោមនេះគឺជាមន្តស្នេហ៍សម្រាប់អតិថិជនរបស់ សាមសុង ដែលចង់បានស្មាតហ្វូនលំដាប់ថវិកា ឬមានតម្លៃមធ្យមទាំងអស់អាចពិចារណាបានក្នុងការជាវយកមកធ្វើជាម្ចាស់ដោយរីករាយ និងមានទំនុកចិត្តបំផុត! ដូច្នេះសូមមកមើលជាមួយខ្ញុំទាំងអស់គ្នា៖

image

Samsung Galaxy A20s:

* កាមេរ៉ាក្រោយមាន 3៖ 13 MP (F1.8) + 5 MP (F2.2) + 8 MP

* កាមេរ៉ាមុខ៖  8 MP (F2.0)

* អេក្រង់៖  6.5 អ៊ីញ, HD+Infinity-V,

* ល្បឿដំណើរការ៖  Octa 1.8 GHz

* មេម៉ូរី / ផ្ទុក៖ RAM 3 GB, ROM 32 GB

* ថាមពលថ្ម៖ 4,000 mAh

* បច្ចេកវិទ្យាដោះសោរ៖ ស្កេនមុខ និងស្កេនខ្ចៅដៃដើម្បីដោះសោរ

* ជម្រើស 3 ពណ៌៖ ខ្មៅ, ក្រហម, បៃតង

* តម្លៃ៖ 179ដុល្លារ

មិនទាន់អស់នៅឡើយទេ! Samsung Galaxy A20s នៅមានមុខងារ និងចំណុចអស្ចារ្យជាច្រើនទៀតដែលមិនទាន់បង្ហាញអស់! ដូច្នេះដើម្បីចង់ជ្រាបច្បាស់អំពីម៉ូឌែល Galaxy A20s ជំនាន់ចុងក្រោយនេះសូមកុំបង្អង់យូរព្រោះទាំងយើងទាំងគេសុទ្ធតែចង់បានស្មាតហ្វូនបែបនេះទាំងអស់គ្នា! មានតែអ្នកមកមុនទេទើបអាចទទួលបានប្រើមុនគេ និងលេចធ្លោជាងគេ!

image

image

image

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖1800 203 232 !!